Connect with us

សន្តិសុខសង្គម

តើនរណា​នឹងឈ្នះ​ក្នុង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន?​

បានផុស

នៅ

លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី ២ មីនា ២០២២ តាមរយៈបណ្តាញសង្គម​ហ្វេសបុក​បានបញ្ចេញ​ទស្សន​ផ្ទាល់ខ្លួនជុំវិញបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយយល់ឃើញថា ក្រុមបស្ចិមប្រទេស មិនចូល​រួម​ច្បាំងផ្ទាល់ជាមួយអ៊ុយក្រែននោះទេ គឺគ្រាន់តែលើកទឹកចិត្តឱ្យអ៊ុយក្រែន បន្តច្បាំងតាម​រយៈ​ការ​បញ្ជូនសព្វាវុធ គ្រប់ធុន និងនយោបាយគាំពារខាងក្រោយ។

May be an image of 1 person
លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត យ៉ង់ ពៅ បន្តថា អ៊ុយក្រែន បន្តតស៊ូ តាមរយៈចរន្តជាតិនិយម និងកម្លាំងចិត្ត​បានពី​បស្ចិម​ប្រទេស ខណៈរុស្ស៊ី បន្តប្រើធម៌ក្តៅ ដោយបានបង្ហាញកាន់តែច្បាស់ នូវការវិវត្តស្ថានការណ៍ពីអន្តរាគមន៍ ដើម្បីសង្គ្រោះប្រជាជាតិតំបន់បំបែកខ្លួន នៅ Donbass (ដូណេតស្ក៍ និងលូហាន់ស្ក៍) ទៅជាសង្គ្រាមឈ្លានពានលុកលុយប្រទេសអ៊ុយក្រែន។

លោកបណ្ឌិត យ៉ង់ ពៅ ក៏បានចោទឡើងជាសំនួរថា តើអ្នកណាចាញ់ អ្នកណាឈ្នះ? លោកថា ស្ថិតក្នុងដំណាក់កាលនេះ អ្នកឈ្នះគឺពិភពខាងលិច (បស្ចិមប្រទេស) ឈ្នះការទូត កៀងគរគ្នីគ្នាសម្ព័ន្ធមិត្ត ដាក់ទណ្ឌកម្មបំបាក់មុខរុស្ស៊ី។

ចំណែកឯអ្នកចាញ់ «អ្នកចាញ់ទី១ ប្រជាជន និងប្រទេសអ៊ុយក្រែន (ស្លាប់ និរាសព្រាត់ប្រាស់) បើទោះជាមើលទៅហាក់ឈ្នះទឹកចិត្តរួបរួមស្នេហាជាតិក៏ដោយចុះ។ ទឹកចិត្តរួបរួមស្នេហាជាតិនេះ គ្រាន់តែជាចំរៀង នយោបាយបោកបញ្ឆោត ដើម្បីរុញចូលសមរភូមិជួរមុខ របស់ពិភពបាតដៃទី ៣ ប៉ុណ្ណោះ»។

រីឯអ្នកចាញ់ទី ២ រុស្ស៊ី បើទោះជាឈ្នះ ឬចាញ់លើសមរភូមិជាក់ស្តែងយ៉ាងណាក៏ដោយ​ ក៏រុស្ស៊ីនៅតែចាញ់សង្គ្រាមការទូតធ្ងន់ធ្ងរ និង បន្តរីងរៃសេដ្ឋកិច្ចយូរអង្វែង។

លោក បណ្ឌិត យ៉ង់ ពៅ «និយាយងាយយល់គេរុញ អ៊ុយក្រែន ចូលសមរភូមិ ច្បាំងជាមួយរុស្ស៊ី គឺដើម្បីបង្ហាញឥរិយាបទរុស្ស៊ី មានលេសបិទខ្ទប់រុស្ស៊ី រុញឱ្យកាន់តែឯកកោ ដោយមិនរវល់នឹង វិនាសអន្តរាយរបស់ប្រទេសអ៊ុយក្រែននោះទេ»។

ភាពខុសគ្នាមួយទៀត បស្ចិមប្រទេស បើចង់ធ្វើសង្រ្គាមលុកលុយប្រទេសណាមួយ គេត្រូវបង្កើតសម្មត្តិកម្មសមស្របជាច្រើនដើម្បីផ្សព្វផ្សាយ និងកៀងគរគ្នីគ្នាចូលរួម រីឯរុស្ស៊ី អាងតែខ្លាំងខាងសព្វាវុធនិងជាឥរិយាបទផង គឺធ្វើតែម្នាក់ឯង មិនសូវមានសម្មត្តិកម្មសមស្រប។ លោកថា អ្នកដែលបានសម្រេចបំណងគឺអាម៉េរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម