សន្តិសុខសង្គម
ផ្ដន្ទាទោសបុរស ២ នាក់ ដាក់ពន្ធនាគារ ៣០ ឆ្នាំ និងពិន័យប្រាក់ម្នាក់ ៥០ លានរៀល ករណីគ្រឿងញៀន
បុរស ២ នាក់ ត្រូវតុលារការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ ៣០ ឆ្នាំ និងពិន័យជាប្រាក់ ៥០ លានរៀល ករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀន កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០។

នៅព្រឹកថ្ងៃទី ៣ ខែមិនា ឆ្នាំ ២០២២ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សា បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ១.ឈ្មោះ ឈន មករា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ ៨៦E ផ្លូវ បេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និង ២. ឈ្មោះ តែម ជីមី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ដាក់ពន្ធនាគារម្នាក់ៗ ៣០ ឆ្នាំ និងពិន័យប្រាក់ម្នាក់ ៥០ លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជិត ១ គីឡូ សាលក្រមនេះដែ រក៏បានទុកសិទ្ធឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ២០ និង ៤០ នាទី កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ នៅចំណុចផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កម្លាំងជំនាញ(ក៩)នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ និងឃាត់ខ្លួន ជនសង្ស័យ០២នាក់ ១-ឈ្មោះ ឈន មករា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ ៨៦E ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ២. ឈ្មោះ តែម ជីមី ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE)ចំនួន ១០ កញ្ចប់ ទម្ងន់សុទ្ធ ៩៩៩.៩៥ ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ០១ គ្រឿង ទូរស័ព្ទ ០៤ គ្រឿង និងសម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួន៕
អត្ថបទ៖ មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


