ព័ត៌មានអន្ដរជាតិ
មនុស្សទាំងនេះ ធ្វើឱ្យពិភពលោកកោតស្ញប់ស្ញែង និងកាន់តែស្រណោះ អ៊ុយក្រែន
អំឡុងផ្ទុះសង្រ្គាម អ៊ុយក្រែន-រុស្ស៊ី រយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រទេសជាច្រើនលើពិភពលោក បានយកចិត្តទុកដាក់យ៉ាងខ្លាំង អំពីជោគវាសនានៃប្រទេសទាំងពីរ។ មិនថាហេតុការណ៍ ឬក្រុមមនុស្សពាក់ព័ន្ធផ្សេងៗ ត្រូវបានសាធារណជនលើលោកតាមដានយ៉ាងកកិត និងយកចិត្តទុកដាក់ជាទីបំផុត។ ក្នុងនោះ មានមនុស្សចំនួន បានធ្វើពិភពលោកកោតស្ញប់ស្ញែងនូវវីរភាពដ៏ក្លាហានរបស់ពួកគេ និងកាន់តែស្រណោះ អ៊ុយក្រែន ទ្វេដង ពេលបានដឹងនូវការលះបង់ដែលពួកគេបានធ្វើចំពោះប្រទេសនេះ។
១. ទាហាន អ៊ុយក្រែន បំផ្ទុះខ្លួនឯង

Vitaliy Skakun ជាកងកម្លាំងប្រដាប់អាវុធ ដែលយាមល្បាតក្នុងតំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ គាត់បានបំផ្ទុះខ្លួនឯង ដើម្បីផ្ដាច់ស្ពាន រារាំងរថក្រោះរុស្ស៊ី មិនឱ្យចូលលុកលុយក្នុងតំបន់។
ក្រោយមរណភាព Vitaliy Skakun ប្រជាជនអ៊ុយក្រែន និងមនុស្សជាច្រើនទៀតនៅលើពិភពលោកកោតស្ញប់ស្ញែងគាត់ជាខ្លាំង ដែលហ៊ានប្ដូរជីវិតដើម្បីជាតិ លុះដល់ដង្ហើមចុងក្រោយ។
២. កងទ័ពនារី និងផ្កាឈូករ័ត្ន

កងទ័ពនារីៗវ័យក្មេងរបស់ អ៊ុយក្រែន ដែលមានវ័យចន្លោះពី ២០-៤០ ឆ្នាំជាច្រើនរូប បានស្ម័គ្រចិត្តចូលបម្រើកងទ័ព ខណៈប្រទេសរបស់ខ្លួនរងការវាយប្រហារពីរុស្សី។
ភ្ជាប់ជាមួយនូវទឹកចិត្តមោះមុត អង់អាច កងទ័ពនារីទាំងនេះ បានធ្វើឲ្យពិភពលោករំជួលចិត្តយ៉ាងខ្លាំង ក្រោយពេលពួកនាងបានដាក់គ្រាប់ឈូករ័ត្ននៅក្នុងហោប៉ៅរបស់ខ្លួន និងសៀតផ្កាលើសក់ក្បាល ហើយសច្ចាមុនចេញទៅសមរភូមិប្រយុទ្ធថា «ប្រសិនបើខ្ញុំស្លាប់នៅទីណា សូមឲ្យសាកសពរបស់ខ្ញុំ នឹងក្លាយជាផ្កាឈូករ័ត្ន ហើយវានឹងដុះយ៉ាងស្រស់ស្អាត នៅលើទឹកដីកំណើតរបស់ពួកយើង»។
ដោយសារអត្ថន័យទាំងនេះ មនុស្សស្ទើរទូទាំងពិភពលោក កើតក្ដីអាណិតអាសូរជាតិសាសន៍នេះជាខ្លាំង ជាពិសេសនារីអ៊ុយក្រែនតែម្ដង។ ពួកនាងមិនត្រឹមតែមានភាពក្លាហានប៉ុណ្ណោះទេ ថែមទាំងហ៊ានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិរបស់ខ្លួនថែមទៀតផង។
៣. ស្ត្រីបើកយន្តហោះយោធា អ៊ុយក្រែន

កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២២ ពិភពលោកមានការតក់ស្លុត និងរំជួលចិត្តជាខ្លាំង ក្រោយនាង Natasha Perakov ជាអ្នកបើកយន្តហោះយោធា អ៊ុយក្រែន ដ៏ល្បីល្បាញ និងដំបូងគេ បានស្លាប់នៅក្នុងសង្គ្រាមអ៊ុយក្រែនទល់នឹងរុស្ស៊ី។
ក្រោយពេល Natasha Perakov បានទទួលមរណនៅក្នុងការវាយប្រហារ ឈ្មោះរបស់នាងចាប់ផ្តើមល្បីល្បាញពេញលើអ៊ីនធឺណិត ដោយសារតែវីរភាព និងការលះបង់ជីវិតចំពោះជាតិមាតុភូមិ ហើយពិភពលោកកាន់តែអាសូរប្រទេសមួយនេះ។
៤. អតីតបវរកញ្ញា អ៊ុយក្រែន

អតីតបវរកញ្ញាអ៊ុយក្រែន នាង Anastasiia Lenna ជាមនុស្សម្នាក់ស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ផ្សេងទៀត ដែលចាប់កាន់អាវុធប្រឆាំងនឹងការវាយលុករបស់កងកម្លាំងរុស្ស៊ីក្នុងទីក្រុង កៀវ។
អតីតបវរកញ្ញាវ័យ ៣១ឆ្នាំរូបនេះ ត្រូវបានគេឃើញកាន់កាំភ្លើងស្របពេលបង្ហោះរូបភាព អមជាមួយ hashtag ចំនួនពីរដោយសរសេរថា “ឈរជាមួយអ៊ុយក្រែន” និង “ពួតដៃគ្នាអ៊ុយក្រែន”។
៥. កុមារតូចៗ ជនជាតិ រុស្ស៊ី

កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្មេងៗសិស្សសាលាបឋមសិក្សាចំនួន ៣នាក់ ត្រូវបានប៉ូលិសនៅទីក្រុងមូស្គូឃាត់ខ្លួន ពីបទដាក់ផ្កានៅមុខស្ថានទូតអ៊ុយក្រែន និងកាន់បដាសរសេរថា «NO TO WAR» (និយាយថាទេចំពោះសង្រ្គាម)។ នៅក្នុងហេតុការណ៍នេះ មហាជននៅលើអ៊ីនធឺរណិត បានសម្ដែងនូវការហួសចិត្ត និងអាណិតអាសូរកុមារទាំង ៣នាក់ជាខ្លាំង បន្ទាប់ពីប៉ូលិសបានចាប់ពួកគេដាក់ឡានដែលមានរបា ហាក់ដូចជាការឃុំឃាំង។ យ៉ាងណាមិញការឃាត់ខ្លួននេះ ត្រូវបានដោះលែងមកវិញ នៅប៉ុន្មានម៉ោងក្រោយមក៕
អត្ថបទ៖ សន្យា
ចុចអាន៖ ស្រីៗនាំគ្នាស្រាតធ្វើបាតុកម្មនៅស្ថានទូតរុស្ស៊ី ប្រឆាំងការវាយលុក អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


