ព័ត៌មានជាតិ
បេសកជនពិសេសរដ្ឋាភិបាលជប៉ុនសំដែងការគោរពយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានទៅកាន់ប្រទេសមីយ៉ាន់ម៉ា
បេសកជនពិសេសរដ្ឋភិបាលជប៉ុនលោក យូហេ សាសាកាវ៉ា( Yohei Sasakawa )បានសំដែងនូវការគោរពយ៉ាងជាជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែនដែលបានធ្វើដំណើរ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ លោក យូហេ បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់មីយ៉ាន់ម៉ា គឺបានបើកទ្វារដែលបានចាក់សោជាប់រួចទៅហើយដែលជា សកម្មភាពមួយធ្វើឡើងដោយអស់ពីចិត្តអស់ពីបេះដូង ហើយជាសកម្មភាពដែលផ្ដល់នូវសេចកី្តគោរពផងនិងផ្ដល់នូវកី្តសង្ឃឹមដល់ប្រជាជនមីយ៉ាន់ម៉ាផងដែរ ។

លោក យូហេ សាសាកាវ៉ា ( Yohei Sasakawa ) បេសកជនពិសេសរដ្ឋភិបាលជប៉ុននិងជាប្រធានអង្គការ The Nippon Foundation បានសំដែងការគោរពសម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសដែលបានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅ ទីស្តីការនាយករដ្ឋមន្រ្តីនារសៀលថ្ងៃទី៧ ខែមីនា ២០២២ នេះ។

លោក យូហេ សាសាកាវ៉ា បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថាដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះលោកសង្កេតឃើញថាព្រះ រាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដែលបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់សម្ដេចតេជោហ៊ុនសែន ដែលនាំកម្ពុជាមកឈានមកដល់ការអភិវឌ្ឍន៍ខ្ពស់ និងប្រជាពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ ។

លោក យូហេ ក៏បានសំដែងនូវការគោរពយ៉ាងជាជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយលោកមានប្រសាសន៍ថាជំនួប មួយរយដងមិនស្មើនឹងសកម្មភាពមួយដងនោះទេ,នោះគឺដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺបានបើកទ្វារដែលបានចាក់សោឱ្យជាប់រួចទៅហើ យ,ជាសកម្មភាពមួយដែលធ្វើឡើងដោយអស់ពីចិត្តពីបេះដូង ហើយជាសកម្មភាពដែលផ្ដល់នូវសេចកីគោរពផងនិងផ្ដល់នូវកីសង្ឃឹមដល់ប្រជាជនមីយ៉ាន់ម៉ាផងដែរ។

ឆ្លៀតឱកាសនោះផងដែរ លោក យូហេ បានជម្រាបជូនសម្ដេចតេជោអំពីអង្គការអិចស៊ីត របស់លោកដែលបានមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលយូរ ណាស់មកហើយតាមរយៈការបង្រៀនសិស្សឲ្យធ្វើអវយវៈសិប្បនិម្មិតហើយឆ្លៀតពេលនេះលោកបានស្នើសុំសម្ដេចតេជោដើម្បីអនុញ្ញាតឲ្យកូនសិស្សមីយ៉ាន់ម៉ាបានមកសិក្សារៀនសូត្រអំពីការផលិតអវៈយវៈសិប្បនិមិត្តនៅកម្ពុជា ។

ជាការឆ្លើយតបសម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះលោក យូហេ នូវពាក្យពេចន៍ដ៏ល្អរបស់លោក ។សម្ដេចតេជោបានមានប្រសាសន៍ថាយើងមានចំណាប់អារម្មណ៍ ដូចគ្នាចំពោះមីយ៉ាន់ម៉ា គឺដើម្បីបញ្ឈប់នូវអំពើហិង្សានិងនាំមកនូវអំណោយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងមានតម្រូវការជាទីបំផុតហើយទិសដៅដែល សំខាន់ជាងនេះទៅទៀតនោះគឺនាំមកជូនមីយ៉ាន់ម៉ានៅលទ្ធិប្រជាធិបតេយ្យ ។

សម្តេចបានមានប្រសាសន៍បន្ថែមថាក្នុងនាមជាប្រធានប្ដូរវេនរបស់អាស៊ាន សម្ដេចនឹងប្រឹងប្រែងបន្តកិច្ចការងារនេះហើយ សម្តេចបានស្នើសុំឱ្យលោក យូហេ បន្តធ្វើការជា មួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានបញ្ហាមីយ៉ាន់ម៉ា ។ពាក់ព័ន្ធនឹងការស្នើសុំឲ្យសិស្សមីយ៉ាន់ម៉ាមកសិក្សាអំពីបច្ចេក ទេសផលិតអវៈយវៈសិប្បនិមិត្តនៅកម្ពុជាសម្ដេចបានស្វាគមន៍និងបានមានប្រសាសន៍ថានេះគឺជាកិត្តិយសណាស់សម្រាប់ប្រទេសកម្ពុជា៕
អត្ថបទ៖ ដោយ៖ណារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ