Connect with us

សន្តិសុខសង្គម

ខឹងប្រពន្ធមិនយកចិត្តទុកដាក់ជាមួយគ្រួសារ កាប់សម្លាប់ស្លាប់ក្នុងថ្លុកឈាម

បានផុស

នៅ

ជនដៃដល់ជាប្ដីបានកាប់សម្លាប់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ដោយសារខឹងប្រពន្ធមិនយកចិត្តទុកដាក់នឹងគ្រួសារ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ​២០២២ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរគ្មាន មានស្រុកកំណើត​នៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់​ធំ បច្ចុប្បន្ននៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះជាប្រពន្ធ ឈ្មោះ សោរ គឹមហៀង ភេទស្រី អាយុ៤២ឆ្នាំ បច្ខុប្បន្នស្នាក់នៅភូមិកើតហេតុខាងលើ ត្រូវចំក​ បណ្តាលអោយស្លាប់​ ដោយមូលហេតុជនសង្ស័យខឹងប្រពន្ធ មិនសូវយកចិត្តទុកដាក់ក្រុមគ្រួសារ និងបង្ខំអោយខ្លួនផឹកទឹកក្រូចឆ្មាសុទ្ធ ខណះពេលដែរជនសង្ស័យមានជំងឺក្រពះ ជំងឺតំរោងនោម និងកំពុង​ព្យាបាល​ជំងឺកូវីដ១៩ ក្រោយពេលធ្វើសកម្មភាពហើយ ត្រូវបានកម្លាំង សម្ថកិច្ចឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ស្រេង សុខ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរុញប្រពន្ធធ្លាក់ពីលើកាំជណ្តើរ រួចយកកាំបិតប៉័ងតោ កាប់ប្រពន្ធ ត្រូវក បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ដោយ​សារ​ខឹងប្រពន្ធ មិនសូវយកចិត្តទុកដាក់ក្រុមគ្រួសារ និងបង្ខំអោយខ្លួនផឹកទឹកក្រូចឆ្មាសុទ្ធ ខណៈពេលដែរជនសង្ស័យមានជំងឺក្រពះ ជំងឺតម្រងនោម និងកំពុង​ព្យាបាល​ជំងឺកូវីដ.១៩ ។     

ករណីនេះកម្លាំងនគរបាលជំនាញកំពុងរៀបចំនីតិវិធី បញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ កុសល   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម