Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុការណ៍សំខាន់ៗ នៅថ្ងៃទី ១៤ នៃការវាយប្រហារ រវាងរុស្ស៊ី-អ៊ុយក្រែន

បានផុស

នៅ

នាថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២ ការវាយប្រហាររវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន បានឈានដល់ទី១៤ ហើយ ខណៈព្រឹត្តិការណ៍សំខាន់ៗក្នុងថ្ងៃនេះ រួមមាន៖

-ប្រទេសរុស្ស៊ីអះអាង ខ្លួនកំពុងបើកច្រករបៀងមនុស្សធម៌នៅទីក្រុង កៀវ, Chernihiv, Sumy, Kharkiv និង Mariupol ចាប់ពីម៉ោង ៧ ព្រឹកថ្ងៃនេះ។ ដូច្នេះជនស៊ីវិលអាចត្រូវបានជម្លៀសចេញ។ ទោះយ៉ាងនេះក្ដី ការសន្យាបទឈប់បាញ់ពីមុនជាច្រើនមិនត្រូវបានរក្សាទុកដដែលទេ។

Russia announces opening of 6 humanitarian corridors
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-អ្នកស្រុកនៅតំបន់ Sumy មួយចំនួន រួមទាំងនិស្សិតនីហ្សេរីយ៉ា និងឥណ្ឌា ពេលនេះបានចាកចេញពីទីក្រុង កៀវ ដោយពួកគេបានជិះឡានក្រុង។

-ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានរាយការណ៍ថា មនុស្ស ២លាននាក់បានភៀសចេញពីប្រទេសអ៊ុយក្រែន រាប់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម មកទល់នឹងថ្ងៃនេះ។

-ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅក្នុងការអាប់ដេតចុងក្រោយរបស់ខ្លួនថា រុស្សីកំពុងតស៊ូទម្លាយចូលទៅភាគខាងជើងនៃទីក្រុងកៀវ ខណៈដែលកងកម្លាំងការពារជាតិអ៊ុយក្រែននៅតែបន្តបាញ់ទម្លាក់យន្តហោះរុស្ស៊ី។

UK warns of Russian ′plot′ to replace Ukraine government | News | DW |  23.01.2022

-តាមសេចក្តីរាយការណ៍ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម បានបដិសេធមិនរៀបចំការហៅទូរសព្ទជាមួយលោក ចូ បៃដិន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះទេ ខណៈដែលសហរដ្ឋអាមេរិកព្យាយាមបង្កើនការផ្គត់ផ្គង់ប្រេង បន្ទាប់ពីបានហាមឃាត់ជាផ្លូវការនូវការនាំចូលប្រេងពីរុស្ស៊ីកាលពីថ្ងៃអង្គារ ហើយពេលនេះតម្លៃប្រេងឡើងដល់ ១៣០ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៤ ឆ្នាំ។

-រដ្ឋាភិបាលអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបានបាញ់ផ្លោងផ្លូវដែលអនុញ្ញាតឱ្យជនស៊ីវិលរត់គេចពីទីក្រុង Mariupol ស្របពេលដែល​ទីក្រុង​កំពង់ផែ​មួយនេះកំពុង​រង​ការ​ទម្លាក់​គ្រាប់​បែក​របស់​រុស្ស៊ី ​និង​កំពុង​រស់​នៅ​ដោយ​គ្មាន​ភ្លើង ទឹក ប្រព័ន្ធ​អនាម័យ ឬសេវា​ទូរសព្ទ។

-លោក ចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី “ដើម្បីបង្កការឈឺចាប់បន្ថែមទៀតលើលោក វ្ល៉ាឌីមៀរ ពូទីន” ។ សហភាពអឺរ៉ុបមិនបានចូលរួមក្នុងការហាមឃាត់នេះទេ ប៉ុន្តែគណៈកម្មការអឺរ៉ុបបាននិយាយថា ទង្វើនេះអាចកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលរបស់សហភាពអឺរ៉ុបចំនួនពីរភាគបីនៅឆ្នាំ២០២២។ ចំណែករដ្ឋាភិបាលអង់គ្លេសបានសន្យានឹងលុបចោលការនាំចូលប្រេងពីរុស្ស៊ីនៅចុងឆ្នាំនេះ។

-ក្រុមហ៊ុន McDonald’s បានក្លាយជាក្រុមហ៊ុនលោកខាងលិចចុងក្រោយគេដែលប្រកាសខ្លួនផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីប្រឈមមុខនឹងការរិះគន់ពីអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះការមិនប្រកាន់ជំហរលើសង្គ្រាមនៅអ៊ុយក្រែន។

McDonald's closes all stores in Russia over Ukraine war | Crain's Chicago  Business

-អង្គការសុខភាពពិភពលោកបាននិយាយថា ការវាយប្រហារលើមន្ទីរពេទ្យអ៊ុយក្រែន រថយន្តសង្គ្រោះ និងកន្លែងថែទាំសុខភាពផ្សេងទៀតបានកើនឡើង “យ៉ាងឆាប់រហ័ស” ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសំខាន់ៗកំពុងខ្វះខាត។

-ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា គណៈកម្មការអឺរ៉ុបបានរៀបចំកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី និងបេឡារុស្ស ដែលវានឹងប៉ះពាល់ដល់អ្នកនយោបាយរុស្ស៊ីបន្ថែម ព្រមទាំងធនាគារបេឡារុស្សចំនួន ៣ផងដែរ។

-ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា យោធារុស្ស៊ីចំនួន ១២០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយតម្លៃចុងក្រោយរបស់ខ្លួន។

-នៅថ្ងៃនេះដែរ ​ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសក្ដែងៗ លោកលែងទទូចសុំចូលជាសមាជិកភាពអង្គការណាតូទៀតហើយ ​ដែលការប្រកាសធ្វើឡើងស្រប​នឹង​ជំហរ​របស់​រុស្ស៊ី តាំងពីដើមមក។

-ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា នៅថ្ងៃពុធទី៩ ខែមីនានេះ លោករដ្ឋមន្ត្រី Sergei Lavrov បានធ្វើដំណើរទៅកាន់ប្រទេសតួកគី ដើម្បីជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែនគឺលោក Dmytro Kuleba៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ The Guardian

ចុចអាន៖ មេទ័ពកំពូលរបស់លោក ពូទីន ៩នាក់ហើយ ត្រូវអ៊ុយក្រែន ផ្តាច់ជីវិត

ចុចអាន៖ ចិន ផ្តល់ជំនួយមនុស្សធម៌ជិត ៨០ម៉ឺនដុល្លារអាមេរិកឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម