Connect with us

នយោបាយ

ហេតុអ្វីបានជាកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ត្រូវលើកពេល?

បានផុស

នៅ

កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ និងទី២៩ ខែមីនា ឆ្នាំ២០២២ខាងមុខ ត្រូវបានសម្រេចលើកពេល ដោយមិនកំណត់កាលបរិច្ឆេទ។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចេញមកបញ្ជាក់ជាផ្លូវការថា មូលហេតុនៃការលើកពេលនេះ គឺដោយសារតែថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនជាប់រវល់មិនអាចទៅចូលរួមកិច្ចប្រជុំតាមកាលកំណត់នោះបាន។

តាមរយៈសេចក្តីបំភ្លឺដែលផ្ញើមកកាន់«កម្ពុជាថ្មី»នៅព្រឹកថ្ងៃទី១០ ខែមីនានេះ លោក ជុំ សន្ទរី បានបកស្រាយ២ចំណុចចំពោះការលើកពេលកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនេះ។ ទី១. លោកថា បច្ចុប្បន្ន ឥណ្ឌូនេស៊ី គឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលពិសេ​ស​អាស៊ាន-សហរដ្ឋអាមេរិក បានស្នើឡើងដោយសហរដ្ឋអាមេរិក ហើយត្រូវបានឯកភាពដោយថ្នាក់ដឹកនាំកំពូលអាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជុំ សន្ទរី បានបន្តទៀតថា កាលបរិច្ឆេទបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូល ហើយឥណ្ឌូនេស៊ីបានខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួល ដើម្បីស្វែងរកកាលបរិច្ឆេទមួយដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់។ គួរឲ្យសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើង គឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ដោយហេតុនេះហើយ ភាគីទាំងសងខាង អាស៊ាន និងសហរដ្ឋអាមេរិកបានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង។

ចំណែក ទី២. អ្នកនាំពាក្យក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ភាពបត់បែនទៅលើកាលបរិច្ឆេទដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួលជាពិសេសទៅលើរបៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។ ប៉ុន្តែ ដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយប្រទេសសមាជិកអាស៊ានក្នុងការលើកពេលកិច្ចប្រជុំនេះ។

សូមបញ្ជាក់ថា ការចេញមកបកស្រាយរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានាពេលនេះ គឺបន្ទាប់ពីមានការលើកឡើងថា ការលើកពេលកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនេះ ដោយសារតែមានបញ្ហាមិនចុះសម្រុងគ្នានៃផ្ទៃក្នុងអាស៊ាន និងបញ្ហាសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ហើយថា ការលើកពេលនេះ គឺព្រោះតែថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនមានការជាប់ការងារ៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម