កីឡា
អស្ចារ្យមិនធ្លាប់មាន! ព្រឹត្តិការណ៍ខួប ១០ ឆ្នាំ ONE X មាន ៣ វគ្គជាពិសេសក្នុង ១ ថ្ងៃ
ស្ថាប័នប្រដាល់ធំបំផុតក្នុងទ្វីបអាស៊ី ONE Championship នឹងរៀបចំការប្រកួតដ៏ធំបំផុតមិនធ្លាប់មាន ដើម្បីអបអរសាទរខួប ១០ ឆ្នាំរបស់ខ្លួន គឺព្រឹត្តិការណ៍ ONE X ដែលមានគូប្រកួតជិត ២០ គូ ក្នុងមួយថៃ និងមានការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកជាច្រើនគូ។
ព្រឹត្តិការណ៍ប្រកួតផ្សាយផ្ទាល់ជាពិសេសនាថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ នេះ ត្រូវបានសម្រិតសម្រាំងយ៉ាងអស្ចារ្យជាមួយនឹងការបែងចែកជា ៣ វគ្គផ្សេងគ្នា។ សម្រាប់ការប្រកួតវគ្គនីមួយៗសុទ្ធតែមានការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកទាំងអស់។

ខួប១០ឆ្នាំវគ្គទី១៖ ONE X: Part I
ព្រឹត្តិការណ៍ប្រកួតបើកឆាកខួប ១០ ឆ្នាំ ONE X: Part I នឹងចាប់ផ្តើមផ្សាយវេលាម៉ោង ១ រសៀល (ម៉ោង ២ រសៀលនៅកម្ពុជា) ថ្ងៃសៅរ៍ ទី ២៦ ខែមីនា ឆ្នាំ ២០២២។ ដើម្បីអបអរសាទរខួប ១០ ឆ្នាំនៅពេលមានការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Featherweight Kickboxing World Grand Prix រវាងជើងខ្លាំងថៃ Sitthichai Sitsongpeenong ជាមួយកីកីឡាករ Chingiz Allazov ក្នុងតំណែងគូឯក។ ចំណែកគូឯករងប្រចាំវគ្គនេះ ម្ចាស់ខ្សែក្រវាត់គុនចម្រុះពិភពលោកកីឡាករ Reinier de Ridder ទើបតែឡើងប្រកួតថ្មីៗសោះឥឡូវនេះតទល់នឹងជើងខ្លាំង Andre Galvao ។
សមាសភាពគូប្រកួត ONE X: Part I មានដូចខាងក្រោម:
• Chingiz Allazov vs. Sitthichai Sitsongpeenong (វគ្គផ្តាច់ព្រ័ត្រខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix)
• Reinier de Ridder vs. Andre Galvao (គុនចម្រុះ)
• Lito Adiwang vs. Jeremy Miado (គុនចម្រុះ)
• Amir Khan vs. Ryogo Takahashi (គុនចម្រុះ)
• Kang Ji Won vs. Paul Elliott (គុនចម្រុះ)
• Danielle Kelly vs. Mei Yamaguchi (គុនចម្រុះ)
• Ryuto Sawada vs. Senzo Ikeda (គុនចម្រុះ)
• Asha Roka vs. Alyse Anderson (គុនចម្រុះ)
អ្នកគាំទ្រអាចទស្សនាវគ្គ ONE X: Part I តាមរយៈ watch.onefc.com, និង ONE’s Facebook account, ONE’s YouTube channel, ព្រមទាំង ONE Super App។
ខួប១០ឆ្នាំវគ្គទី២៖ ONE X: Part II
ONE X: Part II នឹងចាប់ផ្តើមផ្សាយផ្ទាល់វេលាម៉ោង៥ល្ងាច (ម៉ោង ៤ ល្ងាចនៅកម្ពុជា) ថ្ងៃសៅរ៍ ទី ២៦ ខែមីនា។ វគ្គនេះមានមានការប្រកួតដណ្តើមខ្សែក្រវាត់មួយថៃពិភពលោក ONE Bantamweight របស់ម្ចាស់ខ្សែក្រវាត់ Nong-O Gaiyanghadao ជាមួយអ្នកប្រជែងប្រេស៊ីល Felipe Lobo។
ជាមួយគ្នានេះ ជើងឯកឃីកបុកសីងពិភពលោក ONE Bantamweight កីឡាករថៃ Capitan Petchyindee ឡើងការពារខ្សែក្រវាត់ពិភពលោក ទល់នឹងកីឡាករ Hiroki Akimoto សម្រាប់តំណែងគូឯករង។
សមាសភាពគូប្រកួត ONE X: Part II មានដូចខាងក្រោម:
• (ជើងឯក) Nong-O Gaiyanghadao vs. Felipe Lobo (ប្រកួតខ្សែក្រវាត់មួយថៃពិភពលោក ONE Bantamweight)
• (ជើងឯក) Capitan Petchyindee vs. Hiroki Akimoto (ប្រកួតខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Bantamweight)
• Ham Seo Hee vs. Denice Zamboanga (ប្រកួតគុនចម្រុះ)
• Itsuki Hirata vs. Jihin Radzuan (ប្រកួតគុនចម្រុះ)
• Kim Jae Woong vs. Tang Kai (ប្រកួតគុនចម្រុះ)
វគ្គ ONE X: Part II អ្នកគាំទ្រអាចទស្សនាបានតាមរយៈ watch.onefc.com និងការផ្សាយក្នុងស្រុករបស់លោកអ្នក។
ខួប ១០ ឆ្នាំវគ្គទី៣៖ ONE X: Grand Finale
ព្រឹត្តិការណ៍ចុងក្រោយ ONE X: Grand Finale នឹងផ្សាយផ្ទាល់ដើម្បី pay-per-view ចាប់ពីម៉ោង ៨ យប់ (ម៉ោង៧យប់នៅកម្ពុជា) នៅកីឡដ្ឋាន Singapore Standard Time ប្រទេសសិង្ហបុរី នាថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២។
សមាសភាពគូប្រកួត ONE X: Grand Finale មានដូចខាងក្រោម:
• (ជើងឯក) Angela Lee vs. Stamp Fairtex (ដណ្តើមខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight)
• Rodtang Jitmuangnon vs. Demetrious Johnson (ប្រកួតកូនកាត់ពិសេស)
• (ជើងឯក) Adriano Moraes vs. Yuya Wakamatsu (ដណ្តើមខ្សែក្រវាត់ពិភពលោក ONE Flyweight)
• Shinya Aoki vs. Yoshihiro Akiyama (ប្រកួតគុនចម្រុះ)
• Eduard Folayang vs. John Wayne Parr (ប្រកួតមួយថៃ)
• Superbon Singha Mawynn vs. Marat Grigorian (ប្រកួតឃីកបុកសីងពិភពលោក ONE Featherweight)
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


