ព័ត៌មានជាតិ
ដើម្បីដើរឱ្យទាន់ការឡើងចុះនៃតម្លៃប្រេងឥន្ធនៈ ក្រសួងនឹងផ្លាស់ប្តូរការប្រកាសតម្លៃប្រេង ១០ថ្ងៃម្តង
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងនឹងរៀបចំធ្វើការផ្លាស់ប្តូរការជូនដំណឹងពីពេលវេលាកំណត់តម្លៃប្រេងឥន្ធនៈ ពីរយៈពេល ១៥ថ្ងៃ មកត្រឹម ១០ថ្ងៃម្តងវិញ ដើម្បីឱ្យទាន់នៃការឡើងចុះនៃតម្លៃប្រេងឥន្ធនៈ។ លោករដ្ឋមន្រ្តីថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ផលប៉ះពាល់ បញ្ហាប្រឈមនិងកំណើនអនាគត សម្រាប់អាស៊ីបូព៌ា និងអាស៊ាន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា បច្ចុប្បន្ននេះតម្លៃប្រេងឥន្ធនៈមានការប្រែប្រួលឡើងចុះលឿន ដូចច្នេះការផ្លាស់ប្តូរការជូនដំណឹងនេះជាវិធានការបឋមបំផុតដើម្បីផ្តល់ជូនភាពឈ្នះឈ្នះដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈ និងវិស័យឯកជន ដែលមកដល់ពេលនេះគឺមិនទាន់ ឡើងថ្លៃពេកនោះទេ ប៉ុន្តែអាចនឹងឡើងថ្លៃនៅពេលឆាប់ៗខាងមុខនេះ។
ពាក់ព័ន្ធនឹងបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ក្រសួងពាណិជ្ជកម្ម កំពុងមានការព្រួយបារម្ភពីបញ្ហាប្រេងឥន្ធនៈ អាចនឹងបន្តឡើង ដោយសារបញ្ហាទណ្ឌកម្មសេដ្ឋកិច្ច រុស្ស៊ី ទៅកន្លែងផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្រ្តី៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន