ព័ត៌មានជាតិ
រកឃើញពលករខ្មែរមកពីថៃ វិជ្ជមានកូវីដ ២៣ នាក់
ពលករខ្មែរ ២២៨ នាក់ នៅថ្ងៃទី ១៨ ខែមីនានេះ ត្រូវបានភាគីសមត្ថកិច្ចថៃ ចាប់បញ្ជូនមកប្រគល់ឲ្យសមត្ថកិច្ចកម្ពុជាវិញ ក្រោយពួកគេលួចចូលទៅរកការងារធ្វើដោយខុសច្បាប់ ក្នុងប្រទេសថៃ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានឲ្យដឹងថា ពលករខ្មែរដែលភាគីថៃបញ្ជូនមកនាពេលនេះ លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យទៅទទួលពួកគេ នៅចំណុចច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ លោកបន្តថា បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរកត់ឈ្មោះចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដរួចមក សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រូពេទ្យ ដើម្បីពិនិត្យលើសុខភាព។


ក្រុមគ្រូពេទ្យបានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរដែលមានសរុបចំនួន ២២៨ នាក់ ក្នុងនោះស្រី ៩៣ នាក់ ក្មេង ៤២ នាក់ ស្រី ២១ នាក់ ក្រោយពីក្រុមគ្រូពេទ្យធ្វើតេស្តរហ័សជាលទ្ធផលវិជ្ជមានកូវីដ ចំនួន ២ ៣នាក់ ស្រី ១១ នាក់ ក្មេង ២ នាក់ ស្រី ១ នាក់ បានបញ្ជូនទៅព្យាបាលនៅមណ្ឌលស្រុកសំពៅលូន។ ដោយឡែកពលករចំនួន ២៧ នាក់ ស្រី ១១ នាក់ ក្មេង ៥ នាក់ ស្រី ៣ នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ ៩ ស្រុកសំពៅលូន ខេត្តបាតដំបង។


ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ១៧៨ នាក់ ស្រី ៧០ នាក់ ក្មេង ៣៥ នាក់ ស្រី ១៧ នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ ៥ ឆ្នាំដល់ ១៨ ឆ្នាំ ចំនួន ៣០ នាក់ ស្រី ១៨ នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


