Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ប្រទេសសិង្ហបុរីសម្រេចយកវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech

បានផុស

នៅ

លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានប្រកាសនៅថ្ងៃចន្ទ ទី១៤ ខែធ្នូ នេះថា ប្រទេសសិង្ហបុរីបានសម្រេចជ្រើសយកវ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ជាផ្លូវការសម្រាប់ចាក់ប្រជាជនខ្លួន ហើយការដឹកជញ្ជូនលើកដំបូងនឹងមកដល់ប្រទេសសិង្ហបុរីនៅចុងខែធ្នូនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានមានប្រសាសន៍ថា វានឹងធ្វើឲ្យប្រទេសសិង្ហបុរីក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលវ៉ាក់សាំងនេះ ខណៈវ៉ាក់សាំងនេះនឹងត្រូវផ្ដល់ជូនពលរដ្ឋសិង្ហបុរីដោយឥតគិតថ្លៃ ។

គួរបញ្ជាក់ថា វ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech មានបង្ហាញប្រសិទ្ធភាពក្នុងការការពារមនុស្សពីជំងឺកូវីដ ១៩ ចំនួន ៩៥ ភាគរយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម