ព័ត៌មានអន្ដរជាតិ
ទាហានវ័យក្មេង អង់គ្លេស ត្រូវចាប់ខ្លួន ក្រោយទៅប្រយុទ្ធនៅ អ៊ុយក្រែន
កាសែត The Sun បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ទាហានអាយុ ១៩ ឆ្នាំម្នាក់ជាមួយនឹងវរជន Coldstream Guard ត្រូវបានចាប់ខ្លួនដោយប៉ូលិសអង់គ្លេស បន្ទាប់ពីគាត់ត្រលប់មកពីប្រទេសអ៊ុយក្រែនវិញ ។

ទាហានរូបនេះបានទៅតំបន់គ្មានយោធាកាលពី ២ សប្តាហ៍មុនដើម្បីចូលរួមជាមួយកងពលអន្តរជាតិការពារទឹកដីរបស់ប្រទេសអ៊ុយក្រែន ដែលប្រមូលផ្តុំអ្នកប្រយុទ្ធបរទេសដែលមានបំណងចង់ប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ។
យោងទៅតាមសារព័ត៌មានខាងលើបានឲ្យដឹងថា ការត្រឡប់មកវិញរបស់ទាហានវ័យ ១៩ ឆ្នាំ ដោយសារតែមានការធុញទ្រាន់ជាមួយនឹងតួនាទីក្នុងកងវរសេនាធំរបស់គាត់ ហើយចង់ឃើញសកម្មភាពជាក់ស្តែងមួយចំនួន ។

ទាហានរូបនេះបានប្រៀបធៀបសកម្មភាពនេះទៅនឹងប្រទេសអាហ្វហ្គានីស្ថានអំពីការដកទ័ពសម្ព័ន្ធលោកខាងលិចយ៉ាងលឿនចេញពីប្រទេសនោះកាលពីឆ្នាំមុន ។
កាសែតបានរាយការណ៍ថា ទាហានរូបនេះបានជ្រើសរើសការវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញ បន្ទាប់ពីថ្នាក់លើរបស់គាត់ និងមិត្តរួមក្រុមប្រយុទ្ធអង់គ្លេសបានព្យាយាមបញ្ចុះបញ្ចូលគាត់ថា ពេលដែលគាត់ស្នាក់នៅតំបន់គ្មានយោធាយូរនោះ វានឹងកាន់តែអាក្រក់ ក៏ដូចជាផលប៉ះពាល់ដែលអាចកើតមានចំពោះគាត់ ។

ទន្ទឹមនោះ ឆ្មាំទាហានសកម្ម ៣ នាក់ផ្សេងទៀតដែលទៅប្រទេសអ៊ុយក្រែនជាមួយគាត់ត្រូវបានគេជឿថានៅតែស្ថិតក្នុងប្រទេសអ៊ុយក្រែននៅឡើយ ។
គួរបញ្ជាក់ថា វាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Jake Priday ដែលជាគ្រូបង្រៀន និងជាអតីតយុទ្ធជនអង់គ្លេសបានចាកចេញពីប្រទេសអ៊ុយក្រែន ក្រោយបម្រើការជាទាហានស៊ីឈ្នួលបានត្រឹម ៩ ម៉ោង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ទាហានស៊ីឈ្នួល អង់គ្លេស ចេញពី អ៊ុយក្រែន ក្រោយបម្រើការបានត្រឹម ៩ ម៉ោង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


