Connect with us

នយោបាយ

សម្តេច ស ខេង ៖ សាលារៀន បើទោះបីដាក់ឈ្មោះសម្តេច ឬសម្តេច ហ៊ុន សែនក្តី ប៉ុន្តែនៅតែជាកន្លែងអប់រំសាធារណៈ

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់ច្បាស់ៗថា សាលារៀន បើទោះបីដាក់ឈ្មោះសម្តេចផ្ទាល់ក្តី ឬសម្តេចតេជោ ហ៊ុន សែនក្តី ប៉ុន្តែវានៅតែជាកន្លែងអប់រំសាធារណៈដែលផ្តល់ប្រយោជន៍ជាទូទៅ។ សម្តេច ស ខេង បានគូសបញ្ជាក់បែបនេះចេញពីខេត្តបាត់ដំបង ជាទីដែលសម្តេចចុះទៅសម្ពោធអគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ និងសមិទ្ធផលនានា នៅក្នុងស្រុកបាណន់ ខេត្តកាលពីថ្ងៃពុធ ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីវេទិកាក្នុងខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង បានអះអាងថា សមិទ្ធផលសាធារណៈ មានសាលារៀនជាដើម ទោះបីដាក់ឈ្មោះសម្ដេច ឬសម្តេចតេជោ ជាអនុប្រធាន និងប្រធានគណបក្សប្រជាជនកម្ពុជាក្ដី ប៉ុន្តែទីនេះ ជាកន្លែងផ្ដល់សេវាអប់រំជូនកូនចៅប្រជាពលរដ្ឋទូទៅ និងបម្រើឱ្យប្រយោជន៍សាធារណៈ។ ជាមួយគ្នានេះ សម្ដេចក៏បានរំលឹកជាថ្មីទៀតអំពីការបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវក្នុងភាពជាមន្រ្តីមុខងារសាធារណៈ និងភាពជាអ្នកនយោបាយ ដើម្បីពង្រឹងនីតិរដ្ឋ និងបញ្ចៀសការប្រកាន់និន្នាការ។

បន្ថែមលើនេះ សម្ដេចឧបនាយករដ្ឋមន្រ្តី ក៏បានអះអាងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាឱ្យរដ្ឋបាលស្រុក និងស្រុកជាដើមកាន់តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំរើសេវាសាធារណៈ និងការសម្រេចចិត្តទាំងឡាយ ដែលឆ្លើយបានតាមសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ចំពោះការបោះឆ្នោតឃុំសង្កាត់វិញ សម្ដេចក្រឡាហោម ស ខេង ក៏លើកឡើងអំពីគុណតម្លៃនៃការបោះឆ្នោតឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសមេដឹកនាំឃុំរបស់ខ្លួន។

ទន្ទឹងនឹងនេះ សម្ដេច ស ខេង ក៏បានអំពាវនាវជាថ្មីទៀតឲ្យអាជ្ញាធររដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ ឃុំសង្កាត់ រួមទាំងកងកម្លាំង និងមន្រ្តីពាក់ព័ន្ធខិតខំសម្របសម្រួលឱ្យគណបក្សនយោបាយទាំងអស់ធ្វើសកម្មភាពស្របតាមច្បាប់។ សម្ដេចក៏បានស្នើសុំគណបក្សនយោបាយ និងប្រជាពលរដ្ឋ បន្តចូលរួមបង្កលក្ខណៈឱ្យដំណើការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយរលូន ដើម្បីរួមចំណែកពង្រឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម