ព័ត៌មានជាតិ
មេគណខេត្តព្រមាន ចំពោះព្រះសង្ឃណាដែលមិនស្តាប់ការប្រៀនប្រដៅ មានអស្មិមានះ
សៀមរាប ៖ ក្នុងឱកាសបិទពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ ប្រគេនដល់មន្ត្រីសង្ឃស្រុកប្រាសាទបាគង កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ ព្រះធម្មសេរី អាភាការោ ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលាចារ្យព្រះមេគណខេត្តសៀមរាប បានក្រើនរំលឹកដល់ព្រះចៅអធិការតាមបណ្តាវត្តនានាក្នុងទូទាំងខេត្ត ត្រូវណែនាំដល់ភិក្ខុ-សាមណេរក្រោមឱវាទ ត្រូវមានក្រិតក្រមសីលធម៌ គុណធម៌ និងគោរពប្រតិបត្តិគ្រូឧប្ឈា និងប្រមុខថ្នាក់ដឹកនាំសង្ឃគ្រប់លំដាប់ថ្នាក់ ហើយករណីភិក្ខុ-សាមណេរអង្គណាមិនស្តាប់ការប្រៀនប្រដៅ មានអស្មឹមានៈ តេះដៀល និង ប្រមាថដល់ថ្នាក់ដឹកនាំសង្ឃ ភិក្ខុឬសាមណេររូបនោះ ត្រូវដាក់ឱ្យនៅក្រៅសង្វាសនិងសហគមន៍សង្ឃ ពោលគឺទុកឱ្យនៅដាច់ដោយឡែកពីគេ។

ព្រះតេជគុណព្រះមេគណខេត្ត មានសង្ឃដីកាបន្តថា ចំពោះភិក្ខុសង្ឃនិងបុព្វជិតគណៈមហានិកាយ តាមវត្តអារាមនានាក្នុងទូទាំងខេត្ត ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមសង្ឃប្រកាសទាំង៧ចំណុចដូចមានចែងនៅក្នុង ខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ ដូចជា ៖ លើកទឹកចិត្តឱ្យមានពុទ្ធមណ្ឌលវិបស្សនាធុរៈ ដោយចលនាមហាជនឱ្យចូលរួមធ្វើវិបស្សនាកម្មដ្ឋានឱ្យមានបរិមាណច្រើន , ពង្រឹងវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត , ពង្រឹងគុណភាពសិក្សានិងធម៌វិន័យដល់សមណសិស្ស , ពង្រឹងការបដិបត្តិធម៌វិន័យរបស់ ភិក្ខុ-សាមណេរ , ពិនិត្យនិងណែនាំឱ្យកោរកេសា កោររោមចិញ្ចើម និងស្លៀកដណ្តប់ស្បង់ចីវរឱ្យជាបរិមណ្ឌល និង អនុញ្ញាតឱ្យភិក្ខុ-សាមណេរនៃគណៈមហានិកាយប្រើប្រាស់សំពត់ស្បង់ស្បៃត្រៃចីវរតែពីរពណ៌ប៉ុណ្ណោះគឺពណ៌ទឹកក្រូចនិងពណ៌ខ្លឹមខ្នុរ។

ព្រះមេគណ បន្តថា ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩នេះ នឹងរួមចំណែកពង្រឹងការបដិបត្តិធម៌វិន័យ ពង្រឹងប្រសិទ្ឋភាពនៃការគ្រប់គ្រងវត្តអារាម ពង្រឹងការងារពុទ្ឋិកសិក្សានិងកិច្ចការមួយចំនួនទៀតដែលមានចែងក្នុងខ្លឹមសារនៃសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ដើម្បីរួមចំណែកបន្តការអនុវត្តកម្មវិធីគោលនយោបាយយុទ្ឋសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌និងប្រសិទ្ធភាពនៅកម្ពុជាសំដៅធ្វើឱ្យសង្គមជាតិទាំងមូលរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។

បើតាមសង្ឃដីការបស់ព្រះលេខាគណស្រុកប្រាសាទបាគង ព្រះតេជគុណ ឆន ឆាន បានបញ្ជាក់ថា ដើម្បីឱ្យការងារគ្រប់គ្រងព្រះសង្ឃនិងទីអារាមឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទៅតាមអនុសំវច្ឆរលើកទី២៩នេះ សាលាអនុគណស្រុកប្រាសាទបាគង បានដាក់ចេញនូវផែនការចម្បងដូចជា ៖ពង្រឹងការប្រជុំប្រចាំខែជាមួយព្រះចៅអធិការនិងគណៈកម្មការគ្រប់វត្តក្នុងស្រុក , បន្តការរៀបចំរចនាសម្ព័ន្ធ តែងតាំងចៅអធិការវត្តពេញសិទ្ធិឱ្យបានគ្រប់ស្រុក និងរៀបចំបោះឆ្នោតជ្រើសរើសអាចារ្យ គណៈកម្មការតាមបណ្តាវត្តនៃអាណត្តិបន្ត , ពង្រឹងវិស័យអប់រំសាលាពុទ្ឋិកសិក្សានិងធម្មវិន័យក្នុងស្រុកឱ្យប្រសើរឡើង , បន្តទំនាក់ទំនងជាមួយរដ្ឋបាលស្រុកនិងអាជ្ញាធរពាក់ព័ន្ធ , បន្តរក្សាការឧបត្ថម្ភថវិកាសមាគមទ្រទ្រង់សាលាអនុគណស្រុកជារៀងរាល់ឆ្នាំ និង បន្តកិច្ចសហការល្អជាមួយគ្រប់សមាសភាពទាំងអស់ដើម្បីរួមចំណែកក្នុងការងារសង្គមនិងការងារសាសនា។
សូមបញ្ជាក់ថា ពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តរលួស រៀបចំដោយសាលាអនុគណស្រុក សហការជាមួយមន្ត្រីសង្ឃខេត្តនិងមន្ទីរធម្មការនិងសាសនាខេត្ត ដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្ត , ព្រះអនុគណស្រុក ព្រះចៅអធិការវត្ត និង ថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ឋជុំវិញស្រុក សរុបចំនួនប្រមាណជា១៥០អង្គ/នាក់៕
ដោយ ៖ គឿនវេត

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


