ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹក ជាលើកដំបូងចាប់តាំងពីសង្គ្រាម ផ្ទុះឡើង (មានវីដេអូ)
ប្រទេសរុស្ស៊ីនិងអ៊ុយក្រែននិយាយថា ពួកគេបានធ្វើការដោះដូរឈ្លើយសឹក ជាលើកដំបូងចាប់តាំងពីសង្គ្រាម ផ្ទុះឡើងកាលពីមួយខែមុន។

ក្រុមមន្ត្រីបាននិយាយថា ទាហានអ៊ុយក្រែនចំនួន១០នាក់ ត្រូវបានដោះដូរជាមួយទាហានរុស្ស៊ី១០នាក់។
នៅក្នុងការដោះដូរដាច់ដោយឡែកមួយទៀត ជនស៊ីវិលរុស្ស៊ីចំនួន១១នាក់ ដែលត្រូវបានជួយសង្គ្រោះពីកប៉ាល់លិចក្នុងទីក្រុង Odesa ត្រូវបានដោះដូរជាមួយអ្នកនេសាទអ៊ុយក្រែនចំនួន១៩នាក់ពីកប៉ាល់មួយគ្រឿង ដែលចាប់បានដោយជនជាតិរុស្ស៊ី ខណៈពេលពួកគេកំពុងព្យាយាមដណ្តើមយកកោះពស់ នៅក្នុងសមុទ្រខ្មៅ ពេលសង្គ្រាមចាប់ផ្តើមដំបូង។

កប៉ាល់នោះ ត្រូវបានបញ្ជូនត្រឡប់ទៅអ៊ុយក្រែនវិញ តាមច្រកក្នុងប្រទេសតួកគី។
គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ រុស្ស៊ី និងអ៊ុយក្រែននិយាយថា ពួកគេបានដោះដូរអ្នកទោសរុស្ស៊ីចំនួនប្រាំបួននាក់សម្រាប់អភិបាលក្រុង Melitopol ដែលជាទីក្រុងមួយនៅភាគអាគ្នេយ៍អ៊ុយក្រែន ដែលត្រូវបានចាប់យកដោយកងទ័ពរុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ណាតូ ជំរុញឲ្យរុស្ស៊ី បញ្ឈប់សង្គ្រាមជាបន្ទាន់ តែរុស្ស៊ី ថា ណាតូ ចង់ឲ្យសង្គ្រាមបន្ត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


