នយោបាយ
ការលុបបញ្ជីបេក្ខជន “គណបក្សភ្លើងទៀន” ចេញពីសង្កាត់ទួលស្វាយព្រៃទី ១ មានអង្គហេតុ និងអង្គច្បាប់គ្រប់គ្រាន់
នេះជាការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ គ.ជ.ប នៅក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ របស់គណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងសេចក្ដីសម្រេចលើសំណុំរឿងលេខ ០៥១ ស្តីពី ការលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៃគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ យ៉ាងនេះថា “ទងទៅនឹងការដោះស្រាយបណ្ដឹង ដែលនាំទៅដល់ការលុបបញ្ជីបេក្ខជន “គណបក្សភ្លើងទៀន” ចេញពីសង្កាត់ទួលស្វាយព្រៃទីមួយនេះ គឺមានអង្គហេតុ និងអង្គច្បាប់គ្រប់គ្រាន់”។
បើតាមលោក សោម សូរីដា ទី១, បណ្ដឹងលោក ម៉ៅ មុន្នី ដែលប្ដឹងបដិសេធបញ្ជីរបេក្ខជនគណបក្សភ្លើងទៀន ដោយយោងឯកសារភ្ជាប់ទៅនឹង ពាក្យសុំចុះបញ្ជីមានភាពមិនប្រក្រតី ដែលនៅក្នុងភាពមិនប្រក្រតីនោះ សំដៅលើការបំពេញប្រវត្តិរូប ដោយក្រុមការងារគណបក្សភ្លើងទៀន និងផ្ដិតមេដៃជំនួស ដោយក្រុមការងារគណបក្សភ្លើងទៀន ចំពោះបេក្ខជនចំនួន ៤នាក់ ដែលបានឈរឈ្មោះបោះឆ្នោត។
ទី២, តំណាងគណៈបក្សភ្លើងទៀន ក៏បានសារភាពទៅលើបញ្ហានេះដែរ ដែលនេះគឺជាអង្គហេតុមួយដ៏ត្រឹមត្រូវ ហើយអង្គហេតុមួយទៀតបេក្ខជនចំនួន ៤រូប ដែលមិនចេះអាន និងមិនចេះសរសេរ ហើយក៏មិនអាចបំពេញប្រវត្តិរូបដោយផ្ទាល់ដៃ ក៏បានអះអាងថា គាត់មិនបានចុះហត្ថលេខាលើសំណុំឯកសារបំពេញបែបបទឈរឈ្មោះបោះឆ្នោត ឲ្យគណបក្សភ្លើងទៀននោះដែរ។
លោកបញ្ជាក់ថា នេះគឺជាអង្គហេតុអង្គច្បាប់ដែលមាត្រា ៤២ និង ៤៥ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រវត្តិរូបសង្ខេប ត្រូវបំពេញដោយផ្ទាល់ដៃរបស់បេក្ខជន។ ពីព្រោះដើម្បីផ្ទៀងផ្ទាត់ជាមួយលក្ខខណ្ឌចេះអានចេះសរសេរ ដែលបានកំណត់នៅក្នុងមាត្រា ៣៥ ដូច្នេះនៅពេលគណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីទម្រង់បែបបទ ១១០៨ ដែលច្បាប់មាត្រា ៤២ តម្រូវឲ្យគាត់ភ្ជាប់ជាមួយឯកសារចំនួន ៦ ប្រភេទ មានបង្កប់នូវឯកសារមិនប្រក្រតី ឬដែលយើងអាចនិយាយថា ឯកសារក្លែងបន្លំ ដូច្នេះករណីនេះអាចចេញទៅរឿង ៣ ផ្សេងគ្នា គឺទី១, បេក្ខជនត្រូវលុបចេញពីបញ្ជីបោះឆ្នោត ពីព្រោះគាត់មិនបានចេះអានចេះសរសេរ ហើយក៏មិនបានបំពេញប្រវត្តិរូប និងផ្ដិតមេដៃផ្ទាល់ខ្លួនដែរ ជាការចុះហត្ថលេខា ជាការផ្តិតមេដៃជំនួស គឺបេក្ខជនប្រឈមនឹងការលុបចេញពីបញ្ជី ទី២, គណបក្សដែលក្លែងបន្លំឯកសារ ត្រូវប្រឈមទៅនឹងការបដិសេធការចុះបញ្ជី ១១០៨ និងទី ៨, ការក្លែងឯកសារសាធារណៈ ប្រឈមនឹងទោសព្រហ្មទណ្ឌ។
លោក សោម សូរីដា បានបញ្ជាក់ទៀតថា សម្រាប់នៅទួលសង្កាត់ទួលស្វាយព្រៃទី ១នេះ គណបក្សនយោបាយបានឆ្លងកាត់កងព័ន្ធទី ១រួចហើយ។ មានន័យថា គេបានអនុញ្ញាតឲ្យគាត់ចុះបញ្ជីរួចហើយ ប៉ុន្តែនៅត្រូវឆ្លងកាត់កងព័ន្ធទី ២ គឺការបិទផ្សាយបញ្ជីដំបូង ហើយមកដល់ការបិទផ្សាយបញ្ជីបេក្ខជនដំបូងនេះ ត្រូវបានរកឃើញថា បញ្ជីដែលគណបក្សភ្លើងទៀនដាក់មកនេះ អត់មានគុណភាព ដោយមានឯកសារក្លែងបន្លំនៅក្នុងនោះ។
លោកថា នៅក្នុងមាត្រា ៤២ ដែលបញ្ជាក់អំពីឯកសារភ្ជាប់ជាមួយនឹងពាក្យសុំ គឺខុសដោយមានឯកសារក្លែងបន្លំនៅក្នុងនោះ។ ហេតុដូច្នេះហើយ ទើបឈានទៅដល់ការបដិសេធបញ្ជីបេក្ខជនដំបូង របស់គណបក្សភ្លើងទៀន ដូច្នេះការបដិសេធបញ្ជីដំបូង របស់គណបក្សភ្លើងទៀននេះ ឈានទៅដល់ការបដិសេធបេក្ខជនទាំងអស់នៅក្នុងបញ្ជី ហើយករណីនេះមិនអាចវិលត្រឡប់ថយក្រោយ ដោយត្រូវរៀបចំបេក្ខជនថ្មីជំនួសបានទេ។
បើតាមលោក សោម សូរីដា នៅសង្កាត់ទួលស្វាយព្រៃនេះ មាន ៩អាសនៈ ដូច្នេះបេក្ខជនមានចំនួន១៨រូប ក្នុងនោះពេញសិទ្ធិ ៩រូប និងបម្រុង ៩រូប គឺត្រូវបដិសេធទាំងអស់តែម្ដង៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ