ព័ត៌មានជាតិ
លោក ជា ចាន់តូ ៖ នយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ គឺជាដុំពេជ្រ និងជាដើមទុនមហាសាល ក្នុងការអភិវឌ្ឍប្រទេសជាតិ
លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ បានលើកឡើងថា នយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាដុំពេជ្រនិងជាដើមទុនមហាសាល នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចំរើន។ ដូចនេះ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាការពារសុខសន្តិភាព ការពារឯកភាពជាតិឲ្យបានគង់វង្ស។
ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារថ្មីមួយខ្នងកម្ពស់ ២ជាន់ ជូនដល់មន្ទីរពេទ្យបង្អែកស្ទោង ក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី ២៧ ខែមីនា លោក ជា ចាន់តូ មានប្រសាសន៍បន្តថា រាល់សមិទ្ធផលទាំងអស់ រួមនឹងអគារថ្មីសម្រាប់ពិនិត្យ និងព្យាបាលដែលបានរៀបចំពិធីបញ្ចុះបឋមសិលាសាងនាពេលនេះ គឺជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ លោក ជា ចាន់តូ បានបន្តទៀតថា «ជាងនេះទៀតអាស្រ័យដោយយើង មានអ្នកដឹកនាំប្រទេសល្អ ប្រកបដោយគតិបណ្ឌិតនោះ គឺសម្ដេចតេជោ ហ៊ុន សែន បិតាសន្តិភាពរបស់ជាតិ ទើបយើងមានឱកាសដូចពេលនេះពិសេសសុខសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចហ៊ុន សែន គឺជាដំពេជ្រ និងជាដើនទន់មហាសាល នៅក្នុងអភិវឌ្ឍន៍ជាតិឲ្យរីកចំរើន»។
លោក ជា ចាន់តូ បានបន្ថែមថា ដូចនេះអ្នកជំនាន់ក្រោយ ត្រូវស្វែងយល់ដឹងពីប្រវត្តិជាតិយើងឲ្យបានច្បាស់ ពីសម័យកាលមួយទៅសម័យកាលមួយ ទើបមិនលង់ និងចាញ់ឧបាយកលអ្នកខាងក្រៅ និងត្រូវរួមគ្នាថែរក្សាការពារសុខសន្តិភាព ការពារឯកភាពជាតិឲ្យបានគង់វង្ស ជាពិសេសអ្នកស្រុកស្ទោង ដឹងច្បាស់ណាស់ពីសោកវិនាសកម្ម នៃសង្គ្រាមពោលឲ្យតែមានសង្គ្រាម ប្រជាជននឹងជួបផលលំបាក ព្រាត់ប្រាស់ហើយប្រទេស នឹងរងមហន្តរាយគ្រប់យ៉ាង។ ជាក់ស្ដែងដូចសង្រ្គាមនៅអ៊ុយក្រែនបច្ចុប្បន្ន តើខូចខាតខ្ទិចខ្ទីយ៉ាងណា។
លោក ជា ចាន់តូ បានពាវនាវដល់ប្រជាជន ឲ្យបន្តការរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងបន្តអនុវត្តវិធានការសុខាភិ បាល ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួន និងត្រូវទៅទទួលវ៉ាក់សាំង ឲ្យបានគ្រប់ចំនួនតាមការកំណត់ ព្រោះកូវីដ-១៩ មិនទាន់រលាយអស់ពីលោកយើង នៅឡើយនោះទេ។ ជាមួយនេះដែរ ត្រូវបន្តថែរក្សាសុខភាពឲ្យបានល្អ ពោលត្រូវរស់ប្រកបដោយអនាម័យ។ ក្នុងឱកាសនោះលោក ជា ចាន់តូ ក៏បានអំពាវនាវដល់ប្រជាជន ឲ្យទៅបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ ឲ្យគ្រប់ៗគ្នា ដើម្បីជ្រើសតំណាងរបស់ខ្លួន ដែលខ្លួនទុកចិត្តដើម្បីដឹកនាំ និងអភិវឌ្ឍន៍ភូមិ-ឃុំបន្ត។
គួរបញ្ជក់ថា អគារសម្រាប់ពិនិត្យ និងព្យាបាលជំងឺថ្មី ក្នុងមន្ទីរពេទ្យបង្អែកស្ទោង ដែលត្រូវកសាងនាពេលនេះ គឺសាងសង់ ពីថ្មកម្ពស់ ២ជាន់មានបណ្ដោយ ៤៥ ម៉ែត្រនិងទទឹង ១៨ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់លោក ជា ចាន់តូ និង លោកស្រីព្រមទាំងសហការី ជាចំណងដៃសម្រាប់ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់ ខាងមុខនេះ៕
អត្ថបទ៖ សំអឿន





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


