សេដ្ឋកិច្ច
ខេត្តព្រះសីហនុប្រកាសឲ្យអាជីវករប្រើឧបករណ៍នេសាទសិប្បកម្មក្នុងដែននេសាទសមុទ្រ មកបង់ថ្លៃឈ្នួលនេសាទសម្រាប់ឆ្នាំ២០២១
មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ បានជួនដំណឹងដល់អាជីវករដែលប្រើឧបករណ៍ នេសាទសិប្បកម្មក្នុងដែននេសាទសមុទ្រត្រូវមកបំពេញបែបបទ ស្នើសុំលិខិតអនុញ្ញាត ធ្វើអាជីវ កម្មនេសាទ លិខិតអនុញ្ញាតប្រើប្រាស់កាណូតនេសាទ និងបង់ថ្លៃឈ្នួលនេសាទនៅមន្ទីរកសិកម្មខេត្ត ចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ខាងមុខជាកំហិត។

យោងតាមសេចក្តីជូនដំណឹង ស្ដីពីការប្រមូលប្រាក់ថ្លៃឈ្នួលដែននេសាទសមុទ្រប្រចាំឆ្នាំ២០២១របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុបានឲ្យដឹងថា«ក្នុងករណីខកខានមិនបានមកបំពេញបែបបទស្នើសុំអនុញ្ញាតដូចបានជម្រាបជូនខាងលើនឹងមិនបានបង់ថ្លៃឈ្នួលលើឧបករណ៍នេសាទសិប្បកម្មសមុទ្រនេះទេ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន»។
យ៉ាងណាក៏ដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ សង្ឃឹមនិងជឿជាក់ថា អាជីវ ករដែលប្រើឧបករណ៍នេសាទសិប្បកម្មសមុទ្រទាំងអស់ នឹងចូលរួមសហការនិងអនុវត្តតាម សេចក្តី ជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពជាមិនខានឡើយ។
បើតាមសេចក្តីប្រកាសអន្តរក្រសួង រវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ចុះថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៥ បានបញ្ជាក់ថា មានឧបករណ៍នេសាទសិប្បកម្មក្នុងដែននេ សាទសមុទ្រដែលត្រូវបង់ថ្លៃឈ្នួលសរុបចំនួន២៦មុខដោយមិនគិតឧបករណ៍នេសាទដែលធ្វើជាលក្ខណៈគ្រួសារទេ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


