Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ កំពុង​សិក្សា​យុទ្ធសាស្ត្រ​សង្គ្រាម ​ដែល​អ៊ុយក្រែន ​ប្រើ

បានផុស

នៅ

ក្រុមការងារមួយត្រូវបានបង្កើតឡើងដោយក្រសួងការពារជាតិតៃវ៉ាន់ ដើម្បីសិក្សាពីយុទ្ធសាស្ត្រសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិ ក្រុងតៃប៉ិ។

This image has an empty alt attribute; its file name is 000_323U6GX-1024x538.webp

ថ្លែងទៅកាន់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយថា លោកបានទាក់ទងជាមួយប្រទេសនានា ដើម្បីពិភាក្សាអំពីថាតើសង្រ្គាមកំពុងត្រូវបានប្រយុទ្ធដោយរបៀបណា ហើយបានបង្កើតក្រុមការងារមួយដើម្បីសិក្សាអំពីវា។

លោកបន្តថា ប្រធានបទដែលតៃវ៉ាន់កំពុងតាមដានរួមមាន យុទ្ធសាស្រ្តយោធាមិនសូវល្អរបស់រុស្ស៊ី និងការតស៊ូរបស់អ៊ុយក្រែន។

This image has an empty alt attribute; its file name is chiu-kuo-cheng-1635408295.jpg
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng

លោក Kuo-cheng បន្ថែមថា “យើងមិនត្រឹមតែពិភាក្សានៅក្នុងកិច្ចប្រជុំដោះដូររវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភាក្សាជាមួយប្រទេសផ្សេងទៀតដែលមានទំនាក់ទំនងទៀងទាត់ជាមួយកោះតៃវ៉ាន់ផងដែរ”។

លោករដ្ឋមន្ត្រីក៏បាននិយាយផងដែរថា កោះតៃវ៉ាន់បានបង្កើនកម្រិតប្រុងប្រយ័ត្នរបស់ខ្លួន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ រុស្ស៊ី និង អ៊ុយក្រែន កំណត់ថ្ងៃ ចាប់ផ្តើម កិច្ចចរចា ជាថ្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម