Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា ប្រទេសអឺរ៉ុបមួយនេះមានអំណាចបំផុត ក្នុងចំណោមរដ្ឋសមាជិក ណាតូ ទាំងអស់

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitriy Peskov បានសរសើរទំនាក់ទំនងរបស់រុស្ស៊ីជាមួយប្រទេសតួកគី ដោយសង្កត់ធ្ងន់ថា ទីក្រុងអង់ការ៉ាគឺជាមហាអំណាចក្នុងតំបន់ដ៏សំខាន់ និងមានឥទ្ធិពលបំផុតក្នុងចំណោមរដ្ឋសមាជិកណាតូទាំងអស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋបេឡារុស លោក Peskov បានឲ្យដឹងថា រុស្ស៊ីគឺមានទំនាក់ទំនងល្អជាមួយតួកគី ហើយតួកគីក៏ជាផ្នែកមួយនៃការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ បន្ទាប់ពីគណៈប្រតិភូភាគីបានជួបគ្នានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។

លោកបានចង្អុលបង្ហាញថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan គឺជាមេដឹកនាំនយោបាយដ៏អស្ចារ្យ និងរឹងមាំ ហើយបាននិយាយថា “ប្រទេសតួកគីគឺជាមហាអំណាច និងប្រទេសក្នុងតំបន់ដ៏សំខាន់បំផុត ។ ទំនាក់​ទំនង​របស់​យើង​ជាមួយតួកគីគឺ​ល្អ​ឥត​ខ្ចោះ“ ។

លោក Peskov បាននិយាយថា “តួកគីតែងតែជាមហាអំណាចទ្រង់ទ្រាយធំក្នុងតំបន់ ហើយតួកគីជាសមាជិករបស់ណាតូអស់រយៈពេលជាច្រើនឆ្នាំមកហើយ” ។

ជាចុងក្រោយលោក Peskov បញ្ជាក់ថា “បច្ចុប្បន្នតួកគីក្លាយជារដ្ឋលេចធ្លោជាងគេក្នុងចំណោមរដ្ឋអធិបតេយ្យភាពសមាជិកណាតូ ជាពិសេសក្នុងអំឡុងពេលកាន់តំណែងរបស់លោកប្រធានាធិបតី Erdogan ហើយតួកគី​ក៏ជា​ប្រទេស​ដែល​មាន​ប្រណីតភាព​ក្នុង​ការ​ការពារ​ផលប្រយោជន៍​របស់​ខ្លួនផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ វិមានក្រឹមឡាំង ថា បើអ្នកណាហ៊ានវ៉ៃប្រទេសសម្ព័ន្ធមិត្តខ្លួនមួយនេះ ដូចវាយប្រហារលើ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងសុខាភិបាល ដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

បាញ់កម្ពុជាមុនហើយ ស្រាប់តែថៃប្រកាសបិទសាលារៀនតាមព្រំដែនទាំងអស់

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ឥណ្ឌូណេស៊ីអនុញ្ញាតឱ្យផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅអាមេរិក​ ជាផ្នែកមួយនៃការចរចាពន្ធ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

អតីត​សមាជិក​ព្រឹទ្ធសភា​ ដៀលចំៗថា ថៃពុករលួយតាំងពីរឿងក្ដី Tangmo និងកូនសិស្សទាហាន

ព័ត៌មានជាតិ៤៥ នាទីutes មុន

ភាគីថៃបិទច្រកធំ តូចទាំងស្រុងនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយមានការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់ធំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

តុលាការថៃ សម្រេចដាក់ពន្ធនាគារទាហាន ២ រូបដែលវាយសម្លាប់កូនទាហានខ្លួនឯង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

Sokha Hotels

ព័ត៌មានពេញនិយម