ព័ត៌មានជាតិ
ក្រុមហ៊ុនមួយបោះទុនវិនិយោគ ៣លានដុល្លារ លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដាល
ក្រុមហ៊ុន Medtecs បានឯកភាពចុះកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នូវទុនវិនិយោគ ៣លានដុល្លារ ជាមួយនឹងក្រុមហ៊ុន CAIC ដែលជា គម្រោងគាំទ្រដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិទំនើប ដែលនឹងជួយជំរុញដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានាតម្លៃ៣លានដុល្លារ រវាងក្រុមហ៊ុន Medtecs International Corporation Limited (“Medtecs”) និងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ លោក Clement Yang (ប្រធានក្រុមប្រឹក្សាភិបាលYang”) ដែលជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល រួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Medtecsនិងតំណាងមកពីក្រុមហ៊ុន CAIC អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងលោក ឆារស៍ វ៉ាន់ Charles Vann សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CAIC។
លោក Clement Yang ប្រធានក្រុមប្រឹក្សាភិបាលYang បានបញ្ជាក់ថា ការសម្រេចចិត្តបោះទុនវិនិយោគនេះ ដោយមើលឃើញ គោលនយោបាយច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ទើបលោកសម្រេចបោះទុនចំនួន៣លានដុល្លារ លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្ដកណ្ដាលនេះ ។
អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុនOCIC បានមានប្រសាសន៍ថា កម្ពុជាឆ្ពោះទៅមុខក្នុងស្មារតី “សហវិបុលភាពជាមួយព្រះរាជាណាចក្រកម្ពុជា” ក៏ដូចជាការសន្យាដែលចារលើវត្ថុអនុស្សាវរីយ៍ដំបូង ដែលបានប្រគល់ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


