Connect with us

ជីវិតកម្សាន្ដ

សាយ ស្កាត់ទៅជួបកុមារខ្វះខាត ៥ ភូមិ នៅរតនគិរី ដើម្បីធ្វើរឿងមួយនៅសាលាខ្លួនធ្លាប់រៀន

បានផុស

នៅ

តារាចម្រៀង​ប្រុស ​Original Song​ លោក អួន បឋម​ ហៅ​ សាយ បច្ចុប្បន្ន​ត្រូវបាន​គេ​មើល​ឃើញ​ថា​ លោក​កាន់តែ​មានការ​គាំទ្រ​ និង​មាន​ប្រជា​ប្រិយ​ភាពខ្លាំង​ តាមរយៈការងារ​សប្បុរសធម៌​ជួ​យស​ង្គម​ និង​វិស័យ​សិល្បៈជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទន្ទឹមគ្នា​នៃ​សន្ទុះ​ការគាំទ្រ​កាន់តែ​ហក់​ឡើង​នេះដែរ ​តារាចម្រៀង សាយ បាន​ប្រាប់​ឲ្យ​ដឹងថា​ ដើម្បី​អបអរ​ឱកាស​ឆ្នាំ​ថ្មី​និង​ចែករំលែក​ក្តី​ស្រលាញ់​ចំ​កុមារ​ និង​ក្មេងៗ​ជួប​ការខ្វះខាត​នោះ​កាលពី​ថ្មីៗ​នេះ​លោក​បាន​ទៅ​ខេត្តរតនគិរី​ ដោយ​នាំយក​អំណោយ​ និង​សម្ភារៈសិក្សា​មួយចំនួនទៀត​ចែក​ជូន​ដល់​ពួកគាត់​រស់ នៅ​ទីនោះ​។​

​លោក​សាយ​បាន​បញ្ជាក់ថា​ ២ ​ថ្ងៃមុន​ខ្ញុំ​បាន​ចូលរួម​រៀបចំ​ជូន​ជា​អំណោយ​សម្ភារៈ​ការសិក្សា​ និង​ចំណីអាហារ​ខ្លះៗ​ទៅកាន់​ក្មេងៗ​សិក្សា​នុ​សិស្ស​ ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​មកពី​ ៥​ ភូមិ​ នៅក្នុង​ខេត្តរតនគិរី (​កម្ម​វី​ធី​ខួប​របស់ Zing RunwithSai)​ ដែល​ប្រ​ព្រឹត្ត​នៅក្នុង​សាលាបឋមសិក្សា​ប៊ូ​ថង​ទេស​អន្លុង ​ដែលជា​សាលា​ខ្ញុំ​ធ្លាប់​រៀន​បាន​មួយឆ្នាំ​កាល​ថ្នាក់​ទី​ ៣​ ក៏​ចៃដន្យ​បាន​ជួប​លោកគ្រូ​ Ouk Sann​ដែលជា​លោក​គ្រូ​ធ្លាប់​បង្រៀន​ខ្ញុំ​នាពេលនោះ​។​

​លោក​បន្តថា​បច្ចុប្បន្ន​លោកគ្រូ​ជា​នាយក​សាលា​ នៅក្នុង​សាលាបឋមសិក្សា​មួយ​នេះ​ ឆ្លៀតឱកាស​នេះ​ខ្ញុំ បាទ សាយ សូម​អរគុណ​ដល់​លោកគ្រូ​ដែល​បា​នបង្រៀ​ន​ខ្ញុំ​ និង​បាន​ធ្វើជា​លោកគ្រូ​ល្អ​នាយក​សាលា​ល្អ​អភិវឌ្ឍន៍​សាលាបឋមសិក្សា​មួយ​នេះ​យ៉ាង​ល្អ ​ស្អាត​ខុសប្លែក​ពី​កាល​ជាង​ ២០ ​ឆ្នាំមុន​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

អគ្គនាយកស៊ីម៉ាក់បង្ហាញ​រូប​ភាព​ទ័ព​ថៃ​ជីកដី​ដាក់​មីន​ខណៈនៅឡាំប៉ាចោទ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា បង្ហាញ​ខ្លួន​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ឪពុក​លោកស្រី អ៊ុងសាន ស៊ូជី

សន្តិសុខសង្គម៥៣ នាទីutes មុន

កម្លាំងចម្រុះខេត្តពោធិ៍សាត់ បន្តចុះបង្ក្រាបបទល្មើស Online Scam និងឃាត់ខ្លួនជនសង្ស័យ ៩៦ នាក់ បន្ថែមទៀត

សន្តិសុខសង្គម៦០ នាទីutes មុន

សមត្ថកិច្ច​រក​ឃើញទីតាំងកែច្នៃ​គ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ​ Online Scam នៅបាវិត

សន្តិសុខសង្គម១ ម៉ោង មុន

បញ្ជូនខ្លួនបុរសម្នាក់ ទៅកាន់តុលាការ ក្រោយប្រើល្បិចដើរជួលកាមេរ៉ាថតរូប របស់គេជាច្រើននាក់ យកទៅលក់ សរុបទឹកប្រាក់ជាង ៤ ម៉ឺនដុល្លារ

សន្តិសុខសង្គម២ ម៉ោង មុន

ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន

សន្តិសុខសង្គម១៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ទាហានថៃ តែងជួបគ្រោះ និងជាន់មីនស្លាប់-របួស រាល់ពេលឈ្លានពានកម្ពុជា

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចបន្តបង្ក្រាបទីតាំងបង្កប់Online Scams នៅភ្នំពេញ​បានមួយ​ទីតាំង​បន្ថែម​ទៀត

Sokha Hotels

ព័ត៌មានពេញនិយម