ជីវិតកម្សាន្ដ
៤ ទីតាំង នៅក្រុងភ្នំពេញ លោកអ្នកគួរទៅទស្សនាឲ្យបានម្ដង
ជាការពិតណាស់ទីក្រុងភ្នំពេញ ដ៏ស្រស់ឆើតឆាយ និងស៊ីវិល័យទាន់សម័យ ពិតជាមានទីកន្លែងកម្សាន្តសប្បាយជាច្រើនដែលលោកអ្នកអាចទៅទស្សនាបាន ប៉ុន្តែ ៤ ទីតាំងនេះលោកអ្នកមិនគួរមើលរំលងនោះទេ។
ថ្ងៃនេះ កម្ពុជាថ្មី សូមណែនាំអ្នកទាំងអស់គ្នា ឲ្យស្គាល់ ទីតាំង ៤ សំខាន់ៗដែលលោកអ្នកគួរតែទៅទស្សនាឲ្យបានម្ដង
១. ព្រះបរមរាជវាំង (Royal Palace)
ព្រះបរមរាជវាំង ស្ថិតនៅតាមបណ្ដាយមហាវិថី សម្ដេច សុធារស ក្បែរចំណុចប្រសព្វ នៃទន្លេធំទាំងបួន ដែលគេហៅថាទន្លេចតុមុខ ដែលនេះគឺជាលក្ខណៈពិសេសនៃព្រះបរមរាជខ្មែរហើយក៏ជាបុព្វហេតុដែលគេប្រសិទ្ធនាមព្រះបរមរាជវាំងនេះថា ព្រះបរមរាជវាំងចតុមុខមង្គលផងដែរ។ លើសពីនេះទៅ លោកអ្នកក៏អាចចូលទស្សនាកម្សាន្តនៅក្នុងព្រះបរមរាជវាំង ដោយគ្រាន់ចំណាយ ១ ពាន់រៀលសម្រាប់ភ្ងៀវជាតិ ចាប់ពីពេលព្រឹកម៉ោង ៧:៣០ ព្រឹកដល់ម៉ោង ១១ ព្រឹក និងពេលល្ងាចចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៥ រសៀល នឹងបើកឲ្យចូលទស្សនារាល់ថ្ងៃ លើកលែងតែថ្ងៃសីល។
២. សារមន្ទីរជាតិ (National Museum)
សារមន្ទីរជាតិ ស្ថិតនៅក្នុងមណ្ឌលតែមួយរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង ជាប់នឹងព្រះបរមរាជវាំង។ សារមន្ទីរជាតិទីក្រុងភ្នំពេញជាសារមន្ទីរធំជាងគេ នៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុករូបសំណាកនិងភស្តុតាងប្រវត្តិសាស្ត្រកម្ពុជា ចំនួនជាង ១ ម៉ឺន ៤ ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និង សម័យក្រោយៗមកទៀត។ ចំណែកតម្លៃចូលទស្សនាវិញ សម្រាប់ជនជាតិខ្មែរអាយុក្រោម ១៨ ឆ្នាំ គឺឥតគិតថ្លៃ បើអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ គឺម្នាក់ ៥ រយរៀល និងបើកឲ្យចូលទស្សនាជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៧ ល្ងាច។
៣. សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (Toul Sleng Genocide Museum)
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងចងចាំពីព្រឹត្តិការណ៍នៃការសួរចម្លើយ និងឃុំឃាំងក្នុងមន្ទីរស ២១ នាសម័យខ្មែរក្រហម។ សារមន្ទីរនេះ បានរក្សាទុកនិងបង្ហាញភស្ដុតាងនៃព្រឹត្តិការណ៍សោកនាដកម្មក្នុងប្រវត្តិសាស្ត្រកម្ពុជាដើម្បីឲ្យសាធារណជនសិក្សាស្វែងយល់ក្នុងបំណងជំរុញនិងលើកទឹកចិត្តឲ្យពួកគេក្លាយទៅជាអ្នកផ្សព្វផ្សាយសារសន្តិភាព។ ទួលស្លែងស្ថិតនៅផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង ២ ខណ្ឌចំការមន ចំណែកតម្លៃសម្រាប់ភ្ងៀវជាតិ ឥតគិតថ្លៃ និងបើកឲ្យចូលទស្សនារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ ព្រឹកដល់ ៥ ល្ងាច ហើយលោកអ្នកក៏អាចជួលមគ្គុទេសក៍ជាមនុស្ស ឬសំឡេងក៏បាន។
៤. មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (Killing Fields)
មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ និងជាកន្លែងដែលបង្ហាញឱ្យឃើញពីប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបាន ដោយសារទីនេះជាអតីតកន្លែងពិឃាតអ្នកទោស ក្រោយពីជាប់ឃុំឃាំង និងសួរចម្លើយរួចពីគុកទួលស្លែង នាសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត ១៩៧៥-១៩៧៩ ហើយបច្ចុប្បន្នក្លាយជាទីតាំងមណ្ឌលទេសចរណ៍ មានភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនាសិក្សាស្រាវជ្រាវអំពីប្រវត្តសាស្ត្រ សម័យកាលជូរចត់។ សារមន្ទីរជាតិជើងឯក ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណជា ១៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ទីនេះក៏បានបើកឲ្យភ្ងៀវជាតិ និងអន្តរជាតិចូលទស្សនា និងសិក្សាស្វែងយល់ដូចគ្នាជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧:៣០ ព្រឹកដល់ ៥:៣០ ល្ងាច ហើយជនជាតិខ្មែរ គឺមិនឥតគិតថ្លៃចូលទស្សនា។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក៏មានមគ្គុទេសក៍ជាមនុស្ស និងសំឡេងដូចគ្នា ដែលលោកអ្នកអាចជ្រើសរើសបាន។
អត្ថបទ៖ ផានិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ ឆ្នាំ