Connect with us

ព័ត៌មានជាតិ

ទោះបី​ជាប់ដៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​ភ្លេច​បងប្អូន​កង​ទ័ព​នៅ​សមរភូមិ​មុខ​ទេ

បានផុស

នៅ

ភ្នំពេញ​ ៖ ផ្តើម​ចេញ​ពី​មនោសញ្ចេតនា​គោរព​ស្រឡាញ់​ដល់​វីរៈភាព​កងទ័ព​និង​វិ​រៈ​នគរបាល​ឈរជើង​នៅ​ទិស​ប្រាសាទព្រះវិហារ​ការពារ​ទឹកដី ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែង​បាន​ចុះទៅ​សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​ទៅ​ផ្តល់ជូន​បងប្អូន​កង​ទ​ព័ និង​គ្រួសារ​កង​ទ​ព័​ជាប់​ជាប្រចាំ ក្នុងនាម​អង្គភាព​សម្ព័ន្ធ​មេត្រី ភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស​ក្នុង​ឱកាស​បុណ្យទាន​ម្តងៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​៧​មេសា​នេះ ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ លោក​ស៊ុយ សេ​រិ​ទ្ធ តំណាង​លោក ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ទៅ​សួរ​សុខទុក្ខ​បងប្អូន​កងទ័ព​ជាច្រើន​អង្គភាព​ឈរជើង​នៅ​ទិស​ប្រសាទ​ព្រះវិហារ ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃទី​១៤​ដល់​១៦​មេសា ឆ្នាំ​២០២២​ខាងមុខនេះ​។

លោក​ឧ​ត្ត​ម​សេនី​យ៍​ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរា​គម​លេខ​៣​បាន​ថ្លែងថា ជានិច្ចកាល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិសេស​ក្នុង​រយៈពេល​២​ឆ្នាំនេះ​គឺ​មិនបាន​ភ្លេច​កងទ័ព​ឈរជើង​នៅ​តាម​ខ្សែ​បន្ទាប់​ព្រំដែន​ទិស​ប្រាសាទព្រះវិហារ​នោះឡើយ ទោះបី ជាប់ដៃ​មមាញឹក​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក្តី​។​ ចំណែក​ដៃ​ម្ខាង​ទៀត បាន​កសាង​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ចេញ​ជា​សមិទ្ធផល​ជាច្រើន​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់ លោក​ឃួ​ង ស្រេង និង​តាម​អនុសាសន៍​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ​ហ៊ុនសែន​។

លោក​ឧ​ត្ត​ម​សេនី​យ៍​ស្រី ឌឹ​ក បន្ត​ទៀត​ថា ដោយមាន​ការជួយ​ឧ​ប​ត្ថម្ភ​គាំទ្រ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​,​ពី​លោកនាយ​ឧ​ត្ត​ម​សេនី​យ៍​ឯក​ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​នៃ​កង​យុទ្ធ​ពលខេរភូមិ បាន ធ្វើ​ឲ្យ​អង្គភាព​ទ័ព​ឈរជើង​ទិស​ប្រាសាទព្រះវិហារ​សម្រេច​កសាង​បាន​នូវ​ហេ​ដ្ឋា​រ​ច នា​សម្ព័ន្ធ​យុទ្ធសាស្ត្រ​តាម​បន្ទាត់​ព្រំដែន​បាន​យ៉ាង​រឹងមាំ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ប្រវែង​ជាង​១០០​គីឡូម៉ែត្រ តាម​ជួរ​ភ្នំ​ដងរែក​។

លោក​ស៊ុយ សេ​រិ​ទ្ធ បាន​កោតសរសើរ​ដោយ​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​ការ​លះបង់​គ្រប់បែបយ៉ាង​ដើម្បី បុព្វហេតុ​ការពារ​ទឹកដី​។ លោក​អភិបាលរង​បន្តថា ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​គាំទ្រ​ដល់​បងប្អូន​កងទ័ព​នៅ​សមរភូមិ​ជួរមុខ​ទិស​ប្រាសាទព្រះវិហារ​ជានិច្ច​ទោះបី​ដៃ​ម្ខាង​ជាប់ដៃ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ដៃ​ម្ខាង​ទៀត​ជាប់​កសាង​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​ក្តី​។​ក្រៅពី​ជួយ​លើ​ផ្នែក​ជីវភាព រស់នៅ​របស់​កង​ទ័ព និង​គ្រួសារ​កងទ័ព​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​ត្រូវ​បាន​ស្ថាបនា​ឡើង​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​កងទ័ព​។ ក្នុង​នោះ​ក៏​មាន​ការបង្កើត​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​កងពលតូច​អន្តរា​គម​ន៏​លេខ​៩​និង​ប្រព័ន្ធ​ទឹកស្អាត​ឡើងដល់​កំពូលភ្នំ​ផងដែរ​។​

​នា​ឱកាស​នោះ លោក​ស៊ុយ សេ​រិ​ទ្ធ បាន​នាំយក​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ទៅ​ផ្តល់ជូន អង្គភាព​កងទ័ព​ដែល​ឈរជើង​ទិស​ប្រាសាទព្រះវិហារ​ក្នុងនោះ​មាន កងពលធំ អន្តរា​គម​ន៍​លេខ​៣​ថវិកា​២០​លាន​រៀល​,​ផ្តល់​អំណោយ​ជា​ថវិកា​សម្រាប់​នាយ​ទាហាន និង​ពលទាហាន​ដោយឡែក​បន្ថែម​។ ផ្តល់​ប្រេងម៉ាស៊ូត​៦០០០​លីត្រ​,​មី ៣០០​កេស​,​ទឹក​សុទ្ធ​១០០​កេស​,​ទឹកត្រី​ទឹកស៊ីអ៊ីវ​២០០​យួរ​។ ផ្តល់​ជូន​កងពលតូច​អន្តរា​គម​ន៍​លេខ​៩​មាន​ថវិកា​២០​លាន​រៀល​,​ប្រេងម៉ាស៊ូត​៦០០០​លីត្រ​,​មី​៥០០​កេស​,​ទឹក​សុទ្ធ​៣០០​កេស​,​ទឹកត្រី​ទឹកស៊ីអ៊ីវ​៦០០​យួរ។ ​ឧបត្ថម្ភ​ការរៀប​ចំប្រព័ន្ធ​បូម ទឹក​នៅ​ចំណុច​ខ្ពស់​ជួរមុខ​តំបន់​មុំ​៣​ចំនួន​២២.៥៣០$​។ ឧបត្ថម្ភ​វ​រះ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣ ថវិកា​៥​លាន​រៀល​,​ឧបត្ថម្ភ​នាយ នាយរង​និង​ពល​នគរបាល​តាម​តួនាទី​ជាច្រើនរូប​,​ផ្តល់​ប្រេងម៉ាស៊ូត​១០០០​លីត្រ​,​មី​១០០​កេស​,​ទឹក សុទ្ធ​១០០​កេស​,​ទឹកត្រី​ទឹកស៊ីអ៊ីវ​១០០​យួរ​។ ​ឧបត្ថម្ភ​បញ្ជាការដ្ឋាន​អង្គរក្ស​ថវិកា​២០ លាន​រៀល​,​មី​២០០​កេស​,​ទឹក​សុទ្ធ​១០០​កេស​,​ទឹកត្រី​ទឹកស៊ីអ៊ីវ​១០០​យួរ​។​ ឧបត្ថម្ភ កងពលតូច​អន្តរា​គមន៍​លេខ​១២៨ ថវិកា​២០​លាន​រៀល​,​ប្រេងម៉ាស៊ូត​៧០០០​លីត្រ​,​មី​៩០០​កេស​,​ទឹក​សុទ្ធ​៤០០​កេស​,​ទឹកត្រី​ទឹកស៊ីអ៊ីវ​១០០០​យួរ​។​ ព្រមទាំង​បាន​ឧបត្ថម្ភ​ដល់​វ​រះ​សេនា​តូច​ចំនួន​៥​វ​រះ​ផង​ដែរ​៕​

ដោយ ៖ ស្រី​រ័​ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម