Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត ៖ ការកសាង និង​អភិវឌ្ឍ​ប្រទេស​រយៈពេល​ជាង​៤០​ឆ្នាំ​មកនេះ មិនអាច​ខ្វះ​តួអង្គ​លោកគ្រូ អ្នកគ្រូ

បានផុស

នៅ

ការ​លើក​ឡើង​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ជា​បុគ្គលិក​សិក្សា នៃ​គ្រឹះស្ថាន​អប់រំ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ​៣,៥០០ នា​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​នោះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ដែល​បានរៀបចំ​កម្មវិធី​ជួបជុំ​ប្រកប ដោយ​អត្ថន័យ និង​ភាពសប្បាយ​រីករាយ ក្នុង​លក្ខណៈ​ជា​មហា​គ្រួសារ​ដ៏​ធំ​មួយ​ជាមួយ នឹង​វត្តមាន​របស់លោក​គ្រូ​អ្នកគ្រូ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ​៣,៥០០ នាក់​។ លោក​ថា ការកសាង និង​អភិវឌ្ឍ​ប្រទេស​រយៈពេល​ជាង​៤០ ឆ្នាំ​មកនេះ គឺជា​ការចូលរួមចំណែក​មិនអាច​ខ្វះ​បាន​របស់​តួអង្គ​លោកគ្រូ​អ្នកគ្រូ​។ លោកគ្រូ​អ្នកគ្រូ ជា​ឪពុកម្តាយ​ទី​ពីរ ដោយ​លោក​ជួយ​បង្ហាត់បង្រៀន​បំពេញ​ឱ្យ​សិស្ស​ម្នាក់ៗ​នូវ​ចំណេះដឹង គុណធម៌ សីលធម៌ និង​សមត្ថភាព​គ្រប់យ៉ាង​។

ជាក់ស្តែង សព្វថ្ងៃ ប្រទេស​យើង​អាច​ម្ចាស់ការ​ខ្លួនឯង​លើ​គ្រប់​វិស័យ​។ បើតាម​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត កូន​ខ្មែរ ដែល​ទទួលបាន​ការអប់រំ​ក្នុង​ប្រទេស ហើយ​មួយចំនួន​ក៏បាន​ទៅ​បន្ត​នៅ​បរទេស គឺ​បាន​ចូល​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង​-​ស្ថាប័នរដ្ឋ និង​ក្នុង​វិស័យ​ឯកជន រួមទាំង​អង្គការ​ជាតិ​-​អន្តរជាតិ​នានា​ផងដែរ​។ ទាំងនេះ ជា​សក្ខីភាព​ពិត​ជាក់ស្តែង​នៃ​កម្រិត​គុណភាព នៃ​វិស័យ​អប់រំ​របស់​យើង និង​ជា​មោទនភាព​របស់​ធនធានមនុស្ស​ខ្មែរ ដែល​បណ្តុះបណ្តាល​ដោយ​ប្រព័ន្ធ​អប់រំ​ខ្មែរ​។

ក្នុង​ន័យ​នេះ ការ​បន្តុះបង្អាប់​ណាមួយ​មកលើ​ធនធានមនុស្ស​ខ្មែរ គឺជា​ការវាយប្រហារ​ម​កលើ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​គ្រូ​អ្នកគ្រូ និង​ឪពុកម្តាយ អាណាព្យាបាល ដែល​បាន​ខិតខំ​តស៊ូ​យ៉ាង​លំបាក ហើយក៏​នេះ​ជាការ​មើលងាយ​ជាតិខ្មែរ​ផងដែរ​។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា តែង​បាន​តម្រង់​មុខព្រួញ​ផ្តោតលើ​ការកសាង​ធនធានមនុស្ស​ជា​អាទិភាព​ខ្ពស់បំផុត ព្រោះ​កត្តា​មនុស្ស​ជា​កាតាលីករ​នៃ​កំណើន និង​ការអភិវឌ្ឍ​ផ្នែក​សង្គម​-​សេដ្ឋកិច្ច ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ផ្សេងៗ រួមទាំង​ទឹក ភ្លើង ផ្លូវ ជាដើម​។ បម្រើឱ្យ​ទស្សន​វិស័យនេះ ក្រៅពី​ការ​ខិតខំ​កសាង​សាលារៀន​នៅ​ទូទាំងប្រទេស គឺ​កត្តា​ជីវភាព​របស់​គ្រូបង្រៀន តែង​ត្រូវបាន​គិតគូរ​យកចិត្ត​ទុកដាក់ និង​ជំរុញ​លើកកម្ពស់​ជាប់​ជាប្រចាំ​។ ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផ្ទាល់ លោក​យល់ថា សមិទ្ធផល​ដែល​សម្រេចបាន​កន្លងមក​នេះ គឺ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​។ ដូច្នេះ សម្រាប់​អនាគត​ទៅមុខទៀត គឺ​ឆន្ទៈ ការ​ប្តេជ្ញាចិត្ត និង​គោលនយោបាយ​ឥត​ងាករេ​របស់​គណបក្ស ក៏​នៅ​បន្ត​ផ្តោតលើ​ការបម្រើ​ប្រជាពលរដ្ឋ​, ការអភិវឌ្ឍ​ប្រទេស​, ការពង្រឹង​យុត្តិធម៌​សង្គម​លើ​មូលដ្ឋាន​នីតិរដ្ឋ និង​គោលការណ៍​សមធម៌​, ការការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី សន្តិភាព និង​ស្ថិរភាព​ជាតិ​។

ជាមួយគ្នា​នោះ នឹង​បន្ត​យកចិត្តទុកដាក់​លើ​ការលើកកម្ពស់​ជីវភាព​លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​សិក្សា ឱ្យមាន​ភាពល្អ​ប្រសើរឡើង​ជា​លំដាប់ សំដៅ​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​លោកគ្រូ​អ្នកគ្រូ​មាន​លំនឹង​ស្ថិរភាព​ផ្នែក​សេដ្ឋកិច្ច ជាការ​បង្កលក្ខណៈ​ដល់​ការសិក្សា​ស្រាវជ្រាវ​អភិវឌ្ឍ​សមត្ថភាព ដើម្បី​បន្ត​ចូលរួម​ពង្រឹង​ប្រព័ន្ធ​អប់រំ​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាពជឿនលឿន ធានាបាន​នូវ​ឱកាស​នៃ​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​និរន្តរភាព​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម