ព័ត៌មានអន្ដរជាតិ
រុស្ស៊ីធ្វើតេស្តមីស៊ីលកម្លាំងនុយក្លេអ៊ែរដែលលោក ពូទីន ហៅថា «ល្អបំផុតក្នុងលោក»
កាលពីថ្ងៃពុធ ទី២០ ខែមេសា ប្រទេសរុស្ស៊ី បាននិយាយថា ខ្លួនបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប Sarmat លើកដំបូង ដែលជាការបន្ថែមសមត្ថភាពថ្មីលើអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយថា នឹងធ្វើឲ្យសត្រូវរបស់ទីក្រុងមូស្គូឈប់ និងគិត។
លោកប្រធានាធិបតី ពូទីន បង្ហាញខ្លួនលើកញ្ចក់ទូរទស្សន័ដែលកំពុងត្រូវបានប្រាប់ដោយយោធាថា មីស៊ីលត្រូវបានបាញ់សាកល្បងពីតំបន់ Plesetsk ភាគពាយ័ព្យប្រទេស និងមានគោលដៅលើឧបទ្វីប Kamchatka ភាគខាងកើតដ៏ឆ្ងាយ។

មីស៊ីល Sarmat ត្រូវបានធ្វើការអភិវឌ្ឍរយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះការបាញ់សាកល្បងនេះមិនមែនជារឿងចម្លែកសម្រាប់ប្រទេសលោកខាងលិចទេ ប៉ុន្តែវាត្រូវបានសាកល្បងឡើងចំពេលដែលសង្គ្រាមកំពុងផ្ទុះនៅប្រទេសអ៊ុយក្រែន។
«មីស៊ីលពេញលក្ខណៈថ្មីនេះមានបច្ចេកទេស និងយុទ្ធសាស្ត្រខ្ពស់បំផុត ហើយមានសមត្ថភាពជម្នះនឹងប្រព័ន្ធប្រឆាំងមីស៊ីលទំនើបគ្រប់ប្រភេទទាំងអស់។ វាគ្មានគូប្រៀបក្នុងលោក ហើយនឹងមិនមានពេលយូរទៀតទេ»។ លោក ពូទីន មានប្រសាសន៍។
លោកបន្តថា ៖«អាវុធល្អឯកពិតប្រាកដនេះនឹងពង្រឹងសក្តានុពលប្រយុទ្ធសម្រាប់កម្លាំងប្រដាប់អាវុធរបស់យើង។ ធានាបាននូវសុវត្ថិភាពរបស់រុស្ស៊ីពីការគំរាមកំហែងខាងក្រៅ និងផ្តល់ជាចំណីសម្រាប់ការគិតដល់អ្នកដែលស្ថិតក្នុងភាពក្តៅក្រហាយនៃសង្គ្រាមវោហាសាស្ត្រដែលព្យាយាមគំរាមកំហែងប្រទេសរបស់យើង»។
កម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីនឹងចាប់ផ្តើមបញ្ជូនមីស៊ីលថ្មីនៅក្នុងរដូវស្លឹកឈើជ្រុះក្នុងឆ្នាំនេះ នៅពេលដែលសាកល្បងចប់សព្វគ្រប់។ នេះបើយោងតាមលោក Dmitry Rogozin ប្រធានទីភ្នាក់ងារអាវកាស Roscosmos ត្រូវបានស្រង់សំដីពេលមានប្រសាសន៍កាលពីថ្ងៃពុធ។
លោក Douglas Barrie សហការីជាន់ខ្ពស់ផ្នែកយោធាអាវកាសនៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បាននិយាយថា ការបាញ់សាកល្បងនេះគឺពិតជាពិសេសអស្ចារ្យបំផុត បន្ទាប់ពីត្រូវបានពន្យារពេលជាច្រើនឆ្នាំដោយសារបញ្ហាមូលនិធិ និងការឌីហ្សាញ។
លោកបន្ថែមថា ការបាញ់សាកល្បងបន្ថែមទៀតនឹងត្រូវធ្វើមុនពេលរុស្ស៊ីអាចដាក់ពង្រាយវាជំនួសមីស៊ីលចាស់ SS-18 និង SS-19 ដែលហួសកាលបរិច្ឆេទ។ លោកបញ្ជាក់ថា សមត្ថភាពរបស់មីស៊ីល Sarmat អាចផ្ទុកក្បាលគ្រាប់១០ ឬច្រើនជាងនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


