ព័ត៌មានជាតិ
ចាប់យកគ្រឿងចក្រ១គ្រឿង និងរថយន្ដបែនដឹកដី៤គ្រឿង ខណៈកំពុងចាក់ដីលុបបឹងធម្មជាតិ
គ្រឿងចក្រ(អាប៊ុល១គ្រឿង) និងរថយន្តបែនដឹកដី៤គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកព្រះរាជអាជ្ញារងចាប់ឃាត់ បញ្ជូនមកទុកនៅក្នុងមន្ទីរកសិកម្មខេត្តកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ខណៈដែលកំពុងធ្វើសកម្មភាពចាក់ដីលុបបឹងជា លានៅក្នុងដែននេសាទ ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការចុះឃាត់គ្រឿងចក្រ និងរថយន្តដឹកដីខាងលើនេះ តាមការបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងដោយលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង និងចូលរួមសហការដោយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ចរដ្ឋបាលជលផល។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង បានឲ្យដឹងថា ការឃាត់គ្រឿងចក្រ និងរថយន្តដឹកដីខាងលើនេះដោយសារតែក្រុមរថយន្តដឹកដី និងគ្រឿងចក្រនោះដឹកដីចាក់លុបបឹងជាលាដែលជាបឹងក្នុងដែននេសាទ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រឿងចក្រ១គ្រឿង និងរថយន្តដឹកដី៤គ្រឿងបាននាំយកមករក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង៕
អត្ថបទ៖ ឈៀងថារិទ្ធ




-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២៤ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


