ព័ត៌មានជាតិ
អភិបាលស្រុកបាទីបញ្ជាកម្លាំងចុះដកបង្គោលថ្មដែលដាំវាទីយកដីលិចទឹក បន្ទាប់ពីជូនដំណឹង១៥ថ្ងៃ
បង្គោលថ្មជាច្រើនដើមដែលបានដាំវាទីយកដីលិចទឹករបស់រដ្ឋដោយស្ត្រីពីរនាក់បងប្អូនរស់នៅរាជធានីភ្នំពេញ ត្រូវបានលោក ភួន ឈីម អភិបាលស្រុកបាទី បញ្ជាទៅលោក អ៊ុក សំបូរ មេឃុំត្នោតនាំកម្លាំងទៅដកចេញជាបណ្តើរៗហើយ ក្រោយម្ចាស់បង្គោលថ្មទាំង២នាក់មិនបានមកដកចេញតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ។

លោក ភួន ឈីម អភិបាលស្រុកបាទីបានបញ្ជាក់ថា ក្រោយការជូនដំណឹងរបស់អាជ្ញាធរស្រុកកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយបានទុករយៈពេល១៥ថ្ងៃ ដើម្បីឲ្យម្ចាស់បង្គោលថ្មដែលបានដាំមកដកចេញដោយខ្លួនឯង ហើយមកដល់ថ្ងៃទី១០កុម្ភៈ ម្ចាស់នៅតែមិនមកដក ទើបលោកបញ្ជាទៅរដ្ឋបាលឃុំត្នោត ដឹកនាំកម្លាំងដោយមានលោកមេភូមិ និងប្រជាការពារភូមិរំចេក ចុះដកបង្គោលថ្មដែលឈ្មួញបានដាំក្នុងដៃអូរជាដីសាធារណ:របស់រដ្ឋ។

លោកអភិបាលស្រុកបន្តថា បង្គោលថ្មចំនួន២៩ដើមត្រូវបានដកយកមករក្សាទុកនៅសាលាឃុំត្នោត រីឯបង្គោលថ្មជាច្រើនដើមទៀត រដ្ឋបាលឃុំនឹងដឹកនាំកម្លាំងចុះដកបន្តនៅរដូវទឹកស្រក។
សូមរំឮកថា ចំណុចដៃអូរស្ថិតនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដីលិចទឹករបស់រដ្ឋជាង២០ហិចតា ត្រូវបានអ្នកស្រី ភឿង សុខហួង និងប្អូនស្រីឈ្មោះ ភឿង សុខម៉េង ដើរបញ្ចុះបញ្ចូលទិញពីប្រជាពលរដ្ឋ ដោយសារពលរដ្ឋមានការខ្វះខាតក្នុងគ្រួសារផង ក៏ចាប់ផ្តើមលក់ដីលិចទឹករបស់រដ្ឋជាបន្តបន្ទាប់រហូតមានការបោះបង្គោលវាទីយកដូចសព្វថ្ងៃនេះទៅ៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


