ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា បើកវេទិកាជាលើកទី ២ ជាមួយពាណិជ្ជករកម្ពុជា និងជប៉ុន ដើម្បីស្វែងរកដៃគូវិនិយោគ
ធនាគារ អេស៊ីលីដា ភីអិលស៊ី សហការជាមួយសមាគមជប៉ុនកម្ពុជា (JCA) បានរៀបចំវេទិកាជាលើកទី ២ ជាមួយពាណិជ្ជករកម្ពុជា និងជប៉ុន ដើម្បីស្វែងរកដៃគូវិនិយោគទៅវិញទៅមក ខណៈរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ១៩បានល្អប្រសើរ។

ថ្លែងក្នុងវេទិកាជាលើកទី ២ ជាមួយពាណិជ្ជករកម្ពុជា និងជប៉ុនកាលពីព្រលប់ថ្ងៃទី ២៥ ខែមេសា នៅទីស្នាក់ការកណ្តាលធនាគារ លោក បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថាវេទិកាជាលើកទី ២ នេះខាងសមាគមជប៉ុនកម្ពុជា ដែលមានលោកតាកាហាស៊ី ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាជាប្រធានបាននាំក្រុមហ៊ុនចំនួន ២៤ មកស្វែងរកដៃគូធ្វើពាណិជ្ជកម្មជាដែលមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ផ្នែកសុខាភិបាល ការនាំចេញនាំចូល សេវាកម្ម វិស័យកាត់ដេរ បច្ចេកវិទ្យានិងកសិកម្ម។

លោកបណ្ឌិត បានបន្តថាចំណែកធនាគារអេស៊ីដា បានណែនាំមួយគ្នាក្រុមហ៊ុនចំនួន ២៩ ដែលវិនិយោគប្រហាក់ប្រហែលទៅនឹងខាងក្រុមហ៊ុនជប៉ុនដែរ ដើម្បីងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នា។
លោកបណ្ឌិតបានបន្តទៀតថា « ខ្ញុំមានការរីករាយមែនទែនដែលវិនិយោគជប៉ុននិងកម្ពុជាមានការចាប់អារម្មណ៍ទៅវិញទៅមកនិងស្វែងរកដៃគូពាណិជ្ជកម្មជាមួយគ្នាហើយឱកាសនេះ មានសារៈសំខាន់ណាស់ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ១៩ បានល្អពិសេសខ្លាំងមែនទែនទាក់ទងនឹងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាប់លំដាប់ថ្នាក់លេខ ២ នៅលើពិភពលោក។ដូច្នេះហើយបានជាវិនិយោគិនជប៉ុនជ្រើសរើសវេលានៅក្នុងខែមេសានេះ ដើម្បីធ្វើដំណើរមកកម្ពុជាដើម្បីស្វែងរកដៃគូពាណិជ្ជកម្មនៅកម្ពុជា»។



លោកបណ្ឌិត បានបញ្ជាក់ថា ធនាគារអេស៊ីលីដាសូមស្វាគមន៍សមាគមកពីបណ្តាប្រទេសផ្សេងៗទៀតដែលមានការចាប់អារម្មណ៍ធនាគារនឹងជួយរៀបចំវេទិកាដើម្បីឱ្យវិនិយោគិនប្រទេសទាំងសងខាងបានជួបជុំគ្នាបង្ហាញឱកាសវិនិយោគខណៈកន្លងមកធនាគារធ្លាប់បានធ្វើជាមួយកូរ៉េខាងត្បូងផងដែរ។

គួរបញ្ជាក់ថាធនាគារ អេស៊ីលីដាភីអិលស៊ីបានបើកវេទិកាជួបជុំជាលើកដំបូងជាមួយពាណិជ្ជករ និងភាគទុនិកជប៉ុនជាង១០០ នាក់ កាលពីរសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ ដើម្បីស្វែងរកវិធីសាស្ត្រថ្មីៗបន្ថែមទាក់ទិននឹងការធ្វើប្រតិបត្តិការនិងផ្តល់សេវាកម្មផ្សេងៗរបស់ធនាគារជួនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


