ព័ត៌មានជាតិ
ចិន ផ្ដល់ថ្នាំការពារជំងឺឆ្លងអុតក្តាមគោ/ក្របី ចំនួន ២ សែន(Doses)ដល់កម្ពុជា
ក្រសួងកសិកម្ម និងកិច្ចការជនបទចិន បានផ្ដល់ថ្នាំការពារជំងឺឆ្លងអុតក្តាមគោ/ក្របី ចំនួន ២០០,០០០ កម្រិត (Doses)ដើម្បីផ្ដល់ជូនភាគីកម្ពុជា ផ្នែកបច្ចេកទេស និងបង្កើនសមត្ថភាពក្នុងការឃ្លាំមើលការបង្ការនិងការគ្រប់គ្រងការរាលដាលជំងឺឆ្លងសត្វ។ នេះបើយោងតាម លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងនៅល្ងាចថ្ងៃទី ១៦ ខែ ធ្នូ ២០២០តាមរយៈបណ្តាញសង្គម ។
លោក វ៉េង សាខុន បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ លោកបានធ្វើសំណើស្នើសុំលោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធាររណរដ្ឋ ប្រជាមានិតចិន ឲ្យជួយផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាមសត្វគោ/ក្របី ដែលប្រទេសកម្ពុជា កំពុងប្រឈម ។

តបតាមសំណើការចាំបាច់ និងបន្ទាន់ របស់កម្ពុជា ក្រសួងកសិកម្ម និងកិច្ចការជនបទចិន នាថ្ងៃទី១៣ ខែធ្នូបានឯកភាពផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាម គោ/ក្របី ចំនួន ២០០,០០០ កម្រិត(Doses)ហើយបានសម្របសម្រួលជាមួយវិទ្យាស្ថានស្រាវជ្រាវបសុពេទ្យឡានចូវ(Lanzhou Veterinary Research Institute) សមាគមថ្នាំពេទ្យនិងបសុពេទ្យចិន (China Veterinary Drug Association)និង ក្រុមការងារ នៃសាកលវិទ្យាល័យកសិកម្មចិន សម្រាប់សម្ពន្ធភាពឧស្សាហកម្មឡានឆាង-មេគង្គបសុពេទ្យ និងថ្នាំការពារជំងឺ (China Agriculture University for Lancang-Mekong Veterinary Drug and Vaccine Industry Alliance) ដើម្បីផ្ដល់ជូនភាគីកម្ពុជា ផ្នែកបច្ចេកទេស និងបង្កើនសមត្ថភាពក្នុងការឃ្លាំមើល ការបង្ការ និងការគ្រប់គ្រងការរាលដាលជំងឺឆ្លងសត្វ។

លោករដ្ឋមន្ត្រីកសិកម្ម បានឲ្យដឹងទៀតថា ចំពោះការផលិតថ្នាំការពារជំងឺឆ្លងសត្វ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទាំងពីរ កំពុងធ្វើការសម្របសម្រួលផ្នែកលិខិតបទដ្ឋានគតិយុត្តិនានា ធ្វើយ៉ាងណាបង្កើតភាពងាយស្រួលជូនដល់ក្រុមហ៊ុនវិនិយោគិនចិន ដែលមានបំណងធ្វើការវិនិយោគ ដើម្បីសិក្សាស្រាវជ្រាវ និងផលិតនៅកម្ពុជា នាពេលខាងមុខ។

លោករដ្ឋមន្ត្រី លើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលផ្តល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយរដ្ឋាភិបាលកម្ពុជា។
លទ្ធផល នៃកិច្ចសហប្រតិបត្តិការនេះ បានចូលរួមជាចំណែកយ៉ាងមានប្រសិទ្ធិភាពក្នុងការជួយរុញកំណើនសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍលើគ្រប់វិស័យរួមទាំងវិស័យកសិកម្មផងដែរ ៕
អត្ថបទ ៖ណារី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


