ព័ត៌មានអន្ដរជាតិ
រុស្ស៊ី មិនធ្វើសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសណាទេ ពិសេសលោកខាង លិច និងអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា ប្រទេសរុស្ស៊ីមិនគំរាមកំហែងប្រទេសណាមួយ ជាពិសេសលោកខាងលិច និងអ៊ុយក្រែន ជាមួយនឹងសង្គ្រាមនុយក្លេអ៊ែរនោះទេ ។

លោក Lavrov បានប្រាប់ទូរទស្សន៍ Al Arabiya ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រថា លោកក៏បានអំពាវនាវដល់ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង ៥ ឲ្យប្ដេជ្ញាកាត់បន្ថយសង្គ្រាមនុយក្លេអ៊ែរផងដែរ ។
លោក Lavrov បានសង្កត់ធ្ងន់ថា “យើងមិនដែលលេងជាមួយគំនិតដ៏គ្រោះថ្នាក់នេះនោះទេ ។ យើងទាំងអស់គ្នាត្រូវតែប្តេជ្ញាចិត្តចំពោះសេចក្តីថ្លែងការណ៍នៃ “មហាអំណាចនុយក្លេអ៊ែរទាំង ៥” ដូច្នេះសង្រ្គាមនុយក្លេអ៊ែរមិនអាចត្រូវបានបង្កឡើងឡើយ” ។

លោក Lavrov បាននិយាយបន្តទៀតថា ទីក្រុងមូស្គូមិនចាត់ទុកខ្លួនឯងថាកំពុងធ្វើសង្រ្គាមជាមួយណាតូទេ ព្រោះវានឹងក្លាយជាជំហានដែលនឹងបង្កើនហានិភ័យនៃអ្វីដែលយើងទើបតែបានពិភាក្សាពីសង្គ្រាមនុយក្លេអ៊ែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រទេស អាស៊ាន មួយនេះអះអាងថា លោក Putin នឹងចូលរួមកិច្ចប្រជុំ G20
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


