Connect with us

ព័ត៌មានជាតិ

លោក​ ឱម យ៉ិនទៀង ៖ ការចូល​ជា​សមាជិក​ថ្មី ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ

បានផុស

នៅ

គ្មាន​គណបក្ស​ណា ល្អ​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​ ហើយការចូល​ជា​សមាជិក​ថ្មី ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ជាការ​ចូលក្នុង​មជ្ឈដ្ឋាន​ចាស់ទុំ សាមគ្គីភាព និង​បង្រួបបង្រួម​ជាតិ ជាពិសេសគណបក្ស​ប្រជាជន​កម្ពុជា មាន​គោលការណ៍​គោរពប្រជាធិបតេយ្យ​ផ្ទៃក្នុង​ដ៏​រឹងមាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើង របស់លោក​បណ្ឌិត ឱម យ៉ិនទៀង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណ​ប​ក្យ​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌទួលគោក ក្នុងឱកាសដែលលោកអញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​ ១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​ ២ និង​សង្កាត់​ផ្សារ​ដេប៉ូ​ទី ​៣ នៃ​ខណ្ឌទួលគោក ក្នុង​រាជធានី​ភ្នំពេញ សរុប​ចំនួន​ ៧៦៦​នាក់​ នៅ​ថ្ងៃអាទិត្យ ទី ​១ ខែឧសភា ឆ្នាំ ​២០២២នេះ។

​លោក​បណ្ឌិត ឱម យ៉ិនទៀង បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ក​ត្តិ​បណ្ឌិត ​របស់សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មាន​ស្ថេរភាព​នយោបាយ ដែល​អាចជួយ​សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា បាន​រស់នៅ​ប្រកបដោយ​សុខសន្តិភាព និង​មានការ​អភិវឌ្ឍ​មកដល់​សព្វថ្ងៃ និង​គ្រប់​គ្រង​​បាន​យ៉ាង​ល្អ ​នូវ​ការរីក​រាលដាលនៃជំងឺ​កូ​វីដ​-១៩​។​

​លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់លើ​ការប្តេជ្ញាចិត្ត របស់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ថ្មី កំពុង​ក្លាយជា​អ្នក​បន្តវេន​ របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលជា​ការឆ្លុះបញ្ចាំង​ពី​ក្រអៅបេះដូង ​របស់​សមាជិក​បក្ស​ថ្មី​ដ៏​មានតម្លៃ ដែល​កើតចេញពី​ចលនា ​​ចូលប្រឡូកក្នុង​ឆាកជីវិត​នយោបាយ ​រប​ស់​សមាជិក​បក្ស​ថ្មី ដើម្បី​ចូលរួម​ទទួលខុសត្រូវ​ចំពោះ​ជាតិ​មាតុភូមិ​ ហើយ​មានតែ «គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​ប៉ុណ្ណោះ ដែលជា​ក្តី​សង្ឃឹមបស់​ប្រជាន​ជន​យើងទាំងអស់គ្នា​»។​

​ជាមួយគ្នានេះ លោក​ក៏បាន​សំណូមពរ ឲ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រៀមខ្លួន​ឲ្យ​រួចរាល់​ សម្រាប់​ការបោះឆ្នោត​នាពេល​ឆាប់ៗ​ខាងមុខនេះ ​គឺសមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មួយរូប ប្រែក្លាយជា​សន្លឹកឆ្នោត​មួយ​សន្លឹក​៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៦ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម