ព័ត៌មានជាតិ
គ្រូ U-23 ថៃ ថាក្រុមខ្លួនគ្មានពេលវេលាគ្រប់គ្រាន់ត្រៀមសម្រាប់ការប្រកួតស៊ីហ្គេម នៅវៀតណាម
លោក Mano Polking គ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃអាយុក្រោម ២៣ ឆ្នាំ បានបញ្ជាក់ថា ក្រុមរបស់ខ្លួនគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការត្រៀមសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម នាប៉ុន្មានថ្ងៃខាងមុខនេះ។

សមាគមកីឡាបាល់ទាត់ថៃ កាលពីព្រឹកថ្ងៃទី ០១ ខែឧសភា ម្សិលមិញទើបបានធ្វើការបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិថៃ អាយុក្រោម ២៣ ឆ្នាំ ២០ នាក់ជាផ្លូវការ សម្រាប់យុទ្ធនាការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ដែលធ្វើរៀងរាល់ ២ ឆ្នាំម្ដងមួយនេះ ដោយពួកគេបានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ភ្លាមៗនៅថ្ងៃដដែលនោះ មុននឹងចេញទៅវៀតណាម នៅថ្ងៃទី ០៤ ខាងមុខ។
លោក Mano Polking បាននិយាយភ្លាមៗផងដែរថា៖ «យើងមិនមានពេលច្រើនដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេមប្រកបដោយគុណភាពទេ ដូច្នេះជាមូលដ្ឋានយើងនឹងប្រាប់កីឡាករអំពីអ្វីដែលយើងរំពឹងថា ពួកគេនឹងធ្វើនៅក្នុងការប្រកួត។»

ចំពោះបញ្ជីឈ្មោះភាគច្រើននៃកីឡាករទាំង ២០ នាក់នោះ គឺមកពីតាមក្លិបនានានៃលីគកំពូល និងលីគទី ២ ថៃ ហើយក្នុងនោះក៏មានកីឡាករលើសអាយុ ៣ នាក់ និងកីឡាករលេងតំបន់អឺរ៉ុប ៣ នាក់ ផងដែរ។
កីឡាករលើសអាយុទាំង ៣ នាក់ នោះរួមមានអ្នកចាំទីលំដាប់អន្តរជាតិ Kawin Thamsatchanan (៣២ឆ្នាំ) លេងឱ្យក្លិប Port FC, កីឡាករ Weerathep Pomphan (២៥ឆ្នាំ) លេងឱ្យក្លិប Muangthong United និងកីឡាករ Worachit Kanitsribampen (២៤ឆ្នាំ) លេងឱ្យក្លិប BG Pathum United។ លោក Polking បាននិយាយពីកីឡាករលើសអាយុយ៉ាងដូច្នេះទៀតថា៖ «ខ្ញុំគិតថាកីឡាករវ័យចំណាស់ដូចជា Weerathep និង Worachit ដែលយល់ពីកលល្បិចល្អអាចជួយយើងគ្រប់គ្រងនៅតំបន់បម្រើ។»

កីឡាករកូនកាត់ និងកំពុងលេងនៅតំបន់អ៊ឺរ៉ុបរួមមានកីឡាករ Ben Davis លេងឲ្យក្លិប Oxford United នៃលីគទី ៣ អង់គ្លេស, កីឡាករ Chayaphiphat Suphanphat លេងឲ្យក្លិប G.D. Estoril Praia ក្នុងលីគកំពូលព័រទុយហ្គាល និងកីឡាករ Jonathan Khemdee លេងឲ្យក្លិប Odense Boldklub នៅលីគកំពូលដាណឺម៉ាក ក៏ត្រូវបានចូលរួមជាមួយក្រុមក្នុងជំរំហ្វឹកហាត់ផងដែរ។
សូមរំឮកថា U-23 ថៃ ស្ថិតនៅពូល B ជាមួយ កម្ពុជា, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ ហើយក្រុមនេះនឹងជួបកម្ពុជា នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


