សន្តិសុខសង្គម
ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច
ជនសង្ស័យមួយក្រុមមានគ្នា ៤ នាក់ ជិះម៉ូតូ ២ គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីនាក់កំពុងជិះម៉ូតូតាមដងផ្លូវបានសម្រេច រួចនាំគ្នាគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ០៨ និង ១០ នាទីយប់ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ដា ណា ភេទស្រី អាយុ ៣៨ ឆ្នាំ មុខរបរបុគ្គលិកពេទ្យឯកជនមួយកន្លែង ស្នាក់នៅក្នុងបុរីពិភពថ្មីចំការដូង មានស្រុកកំណើតនៅឯខេត្តពោធិ៍សាត់។ សម្ភារៈដែលបាត់បង់រួមមាន កាបូប កាតគ្រីម៉ូតូ ១ សន្លឹក អត្តសញ្ញាណប័ណ្ណ ១ សន្លឹក កាតចាក់វ៉ាក់សាំង ១ សន្លឹក លុយ១០ ម៉ឺនរៀល និងឯកសារមួយចំនួន។
តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HE-5998 ចេញពីម្តុំពេទ្យសម្ដេចឪ គោលបំណងទៅកន្លែងស្នាក់នៅវីញនៅបុរីពិភពថ្មីចំការដូង ដោយការបូករបស់គាត់បានដាក់នៅរានម៉ូតូ ដោយធ្វើដំណើរទៅដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ៤ នាក់ ជិះម៉ូតូ ២ គ្រឿងមិនស្គាល់ម៉ាក ធ្វើដំណើរមកពីក្រោយហើយជនសង្ស័យ ២ នាក់ ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូបគាត់បានសម្រេច ចំណែកជនសង្ស័យ ២ នាក់ទៀត ជិះម៉ូតូមួយគ្រឿង បិទគូទពីក្រោយ ក្រោយពីសកម្មភាពឆក់បានសម្រេចហើយពួកគេទាំង ៤ នាក់នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ភ្លាមៗនោះរូបគាត់ក៏បានស្រែកចោរៗដែរតែគ្មានអ្នកជួយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលស្ទឹងមានជ័យទី១ កំពុងល្បាត បាននាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាលធ្វើការសួរនាំ និងបាននាំជនរងគ្រោះមកពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានប្រាប់ជនរងគ្រោះថា នៅចំណុចកើតហេតុខាងលើនេះ គឺនៅក្នុងមូលដ្ឋានសង្កាត់បឹងសាឡាងហើយសមត្ថកិច្ចបានប្រាប់ជនរងគ្រោះថា ឲ្យទៅដាក់ពាក្យបណ្ដឹងនៅសង្កាត់បឹងសាឡាង។


បន្ទាប់មកជនរងគ្រោះ បានទំនាក់ទំនងទៅសាច់ញាតិមកទទួលរួចនាំគ្នាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង បន្ទាប់ពីទៅដល់ប៉ុស្តិ៍នគរបាលភ្លាមជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា សូមទៅផ្ទះវិញសិន ដោយជនរងគ្រោះមិនស្រួលខ្លួន រង់ចាំថ្ងៃស្អែកទើបមកដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


