សន្តិសុខសង្គម
ឆក់កាបូបបានសម្រេច ២ លើក ទីបំផុតជាប់ខ្នោះប៉ូលិសទាំងអស់
មុខសញ្ញាសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល តាមស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបបានសម្រេចចំនួន២លើក រួចមក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៧ និង ២០ នាទីយប់ នៅចំណុចក្រុមទី ១៧ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល មានករណីឆក់កាបូបលុយមួយបានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់សញ្ញាណ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ1AJ.9243 បានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះឈ្មោះ កែវ នាងតេនៈ ភេទស្រី អាយុ ២២ ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល យកអស់ទ្រព្យសម្បត្តិរួមមាន លុយខ្មែរចំនួន ៤៧ ម៉ឺនរៀល និងលុយបាតចំនួន ១ ម៉ឺនបាត ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។
លុះដល់ថ្ងៃទី២៩ ខែឆ្នាំ ដដែល វេលា ម៉ោង ៥ ទៀបភ្លឺ នៅចំណុចក្រុមទី ១០ ភូមិកៀនកែស ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ក៏មានករណីឆក់កាបូបលុយចំនួន០១លើកទៀត បង្កឡើងដោយជនសង្ស័យមិនស្គាល់សញ្ញាណចំនួន ០២ នាក់ ជិះម៉ូតូ ០១ គ្រឿង មិនស្គាល់ម៉ាកនិងស៊េរីបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះឈ្មោះ គឹម សុឃឿន ភេទស្រី អាយុ ៣៩ ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល យកអស់ទ្រព្យសម្បត្តិរួមមាន ប្រាក់ខ្មែរចំនួន ៦០ ម៉ឺនរៀល ប្រាក់ដុល្លារចំនួន ២០០ ដុល្លារ កាតទូរស័ព្ទចំនួន ៣០ ដុល្លារ ទូរស័ព្ទដៃចំនួន ១ គ្រឿងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១ សន្លឹក និងប័ណ្ណចាក់វ៉ាក់សាំងចំនួន ០១ សន្លឹក។
ក្រោយពេលកើតហេតុកម្លាំងជំនាញសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី៣០ ខែឆ្នាំ ដដែល វេលាម៉ោង ៩ និង ៣០នាទី យប់ជំនាញបានធ្វើការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ឆុំ ចិត្រា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង និងដកហូតបានសម្ភារៈរួមមានម៉ូតូ ០១ គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី ២០១៥ ពាក់ស្លាកលេខបាត់ដំបង1AJ. 9243 កាតទូរស័ព្ទ metfone៥០០០៛ ចំនួន ៤សន្លឹក, កាតទូរស័ព្ទ metfone ១ ដុល្លារចំនួន ២សន្លឹក កាតទូរស័ព្ទស្មាត ១ ដុល្លារចំនួន ០១ សន្លឹក និងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។
ក្រោយពេលសាកសួរ កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត ឈ្មោះ សួន ណារ័ត្ន ហៅ ប៉ាវ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ និង ឈ្មោះ រុន ស្រីល័ក្ខ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិក្បាលព្រលាន សង្កាត់ក្បាលព្រលាន ក្រុងប៉ៃលិន។ បច្ចុប្បន្នជនសង្ស័យជំនាញឃាត់ខ្លួននៅក្នុងអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕



អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


