សន្តិសុខសង្គម
បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៥២ (ឃ)ដ.ច.ន ចុះហត្ថលេខា ដោយលោក រ័ត្ន ស៊ីថា ចៅក្រុមស៊ើបសួរ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងការប្រតិបត្តិការនេះ មានការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដោយអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនបុរសម្នាក់ កាលពីវេលាម៉ោង ១០ព្រឹក និង៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចហាង យីហោ NAM MAX លាងនិងប៉ូលារថយន្ត ស្ថិតនៅផ្លូវ ១៥៦ កែង២៦១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៥២ (ឃ)ដ.ច.ន ទៅលើបុរសម្នាក់មានឈ្មោះ ជា ប៊ុនថេង ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ។

មន្ត្រីជំនាញបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន បុរសមានឈ្មោះ ជា ប៊ុនថេង ដោយកម្លាំងនគរបាលធ្វើការចុះអនុវត្តដីកាចាប់ខ្លួនលេខ ៣៥២ (ឃ)ដ.ច.ន របស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ ដោយឃាត់ខ្លួនរួមទាំងរថយន្ត ម៉ាកjeep ពាក់ស្លាកកម្ពុជា BT 9989។

បច្ចុប្បន្នបុរសសង្ស័យត្រូវបាននគរបាលឃាត់ខ្លួននៅការិយាល័យប្រឆាំងការជួញដូមនុស្សនិងការពារអនីតិជនដើម្បីសួរនាំ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តនីតិវិធី៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន