Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី សម្លាប់អ្នកជាតិនិយមអ៊ុយក្រែនជិត ៣០០នាក់ ថែមទាំងកម្ទេចសម្ភារយោធាអាមេរិក និងអឺរ៉ុបយ៉ាងធំសម្បើម 

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ទី៨ខែឧសភាថា សម្ភារៈយោធាអាមេរិក និងអឺរ៉ុបក្នុងចំនួនយ៉ាងធំសម្បើម ត្រូវបានបំផ្លាញក្នុងការវាយប្រហារអាកាសរបស់រុស្ស៊ីនៅតំបន់ Kharkov នៃប្រទេសអ៊ុយក្រែន។

This image has an empty alt attribute; its file name is 14010217000487_Test_PhotoN.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងលោក Igor Konashenkov បានប្រាប់អ្នកយកព័ត៌មានថា “នៅទីតាំងជុំវិញស្ថានីយ៍រថភ្លើង Bogodukhov ក្នុងតំបន់ Kharkov, ឃ្លាំងដ៏ធំដែលទីក្រុង កៀវ ស្តុកសម្ភារយោធាទទួលបានពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត ត្រូវបានកម្ទេចចោល”។

លោកបន្ថែមថា ជាលទ្ធផលនៃការវាយប្រហារអាកាស “អ្នកជាតិនិយមអ៊ុយក្រែនរហូតដល់ទៅ២៨០នាក់ ព្រមទាំងអាវុធ និងឧបករណ៍យោធាចំនួន ៤៨ ត្រូវបានបំផ្លាញ”។

This image has an empty alt attribute; its file name is AP22058554413896-1024x694.jpg

លោក Konasheknov ក៏បានគូសបញ្ជាក់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនចំនួន ១៨ រួមទាំងប៉ុស្តិ៍បញ្ជាការពីរកន្លែងនៅក្នុងស្រុក Skovorodnikovo នៃតំបន់ Kharkov ក៏ដូចជាឃ្លាំងរំសេវ និងដេប៉ូប្រេងឥន្ធនៈចំនួន៣នៅក្នុងតំបន់ Odessa ផងដែរ ត្រូវបានកម្ទេចដោយយន្តហោះចម្បាំងរុស្ស៊ី។

គួរបញ្ជាក់ថា កាលពីខែមុន ទីក្រុងមូស្គូបានព្រមានថា ការផ្គត់ផ្គង់សព្វាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដល់ទីក្រុងកៀវ កំពុងធ្វើឲ្យជម្លោះអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យមានផលវិបាកដែលមិនអាចទាយទុកជាមុនបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ជួយអ៊ុយក្រែនច្រើនទៅៗ អង់គ្លេស ឈានដល់ការបញ្ចេញខ្ទង់ចំណាយយោធាខ្ពស់បំផុត ដល់ថ្នាក់ដកលុយពីទុនបម្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម