ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំ ៖ ការរៀនពេញម៉ោង ឬមិនពេញម៉ោង អាស្រ័យលើស្ថានភាពការជាក់ស្តែងរបស់សាលានីមួយៗ
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បច្ចុប្បន្ននេះការរៀន នៅក្នុងថ្នាក់ពេញម៉ោង ឬមិនពេញម៉ោង គឺអាស្រ័យលើស្ថានភាពជាក់ស្តែង របស់សាលានីមួយៗ ជាអ្នកសម្រេចពីព្រោះថា រហូតមកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា នៅមិនទាន់មានចេញសេចក្តីណែនាំថ្មីណាមួយនៅឡើយទេ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅព្រឹកថ្ងៃទី ៩ ខែឧសភានេះថា សម្រាប់នៅរាជធានីភ្នំពេញ ការសិក្សាគឺសាលានីមួយៗ ជាអ្នករៀបចំទៅតាមជាក់ស្តែងដោយសាលាខ្លះមានសិស្សតិច បញ្ចូលគ្នារៀនបានពេញម៉ោង នៅក្នុងថ្នាក់រៀន។ ចំណែកសាលាខ្លះទៀត ដែលមានសិស្សច្រើនអាចរំលែកគ្នារៀនឆ្លាស់គ្នា គឺរៀនក្នុងថ្នាក់ផង និងរៀនតាមអនឡាញផង ពីព្រោះថារហូតមកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា នៅមិនទាន់មានចេញសេចក្តីណែនាំណាមួយថ្មីនៅឡើយទេ។

ប៉ុន្តែសាលាទាំងនោះ ត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាលដដែល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសាលារៀន។ លោក លឹម ចន្ថា នាយកវិទ្យាល័យចំណេះទូទៅ និងបចេ្ចកទេសហ៊ុនសែនជម្ពវូ័ន បានឲ្យដឹងនៅព្រឹកនេះដែរថា សាលារបស់លោកបានបើកបង្រៀន និងរៀននៅក្នុងថ្នាក់ពេញលេញឡើងវិញហើយ បន្ទាប់ពីក្រោយចូលឆ្នាំខ្មែររួចមក។
លោកបានបន្តថា ការអនុញ្ញាតឲ្យសិស្សបានរៀនពេញលេញនេះ ដោយសារតែសាលាមើលឃើញថាស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាលច្រើន។ ប៉ុន្តែការអនុវត្តវិធានការពាក់ម៉ាស ការវ៉ាស់កម្តៅ និងបាញ់អាកុល លាងសំអាត សម្លាប់មេរោគ នៅតែបន្តអនុវត្តដដែល ពេលលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលថ្នាក់រៀន ដើម្បីការពារការឆ្លងរាលដាលនៅក្នុងសាលារៀន។ លោក លឹម ចន្ថា បានបន្តទៀតថា បច្ចុប្បន្ននេះ នៅក្នុង ១ថ្នាក់ អាចដាក់សិស្ស ៦០នាក់ មានការចង្អៀតបន្តិច។ ប៉ុន្តែនៅឆ្នាំក្រោយ សាលានឹងដាក់តាមស្តង់ដា ៤៥នាក់ បន្ទាប់ពីសាងសង់អគាររួចរាល់។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានបើកឲ្យមានការរៀន និងបង្រៀនពេញលេញឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូស្រាល។ ប៉ុន្តែគ្រឹះស្ថានសិក្សានានា ត្រូវបន្តអនុវត្តវិធានការ ៣កុំនិង ៣ការពារ ដើម្បីធានាសុវត្ថិភាពសុខភាពសិក្សា។
លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា យោងតាមស្មារតីសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ កាលពីថ្ងៃ ២៥ ដល់ថ្ងៃទី២៧ ខែមេសា ២០២១ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តអនុវត្តការរៀន និងបង្រៀនពេញលេញនៅទូទាំងប្រទេស ដោយបន្តអនុវត្តន៍គោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាសុវត្ថិភាពសុខភាពសិក្សា នៃដំណើការគ្រឹះស្ថានសិក្សាតាមគន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំ ជាពិសេសបន្តអនុវត្តន៍វិធានការ ៣ការពារ ៣កុំរបស់សម្តេចតេជោ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


