Connect with us

សុខភាព

ឈឺជង្គង់ និង​ការព្យាបាល​តាមបែប​ទំនើ​ប​

បានផុស

នៅ

ជាការ​ព្យាបាល​ដោយ​ចលនា ស្អំ​សរសៃ តាមរយៈ​ការធ្វើ​ដោយ​ដៃ ដោយ​ម៉ាស៊ីន​ស្អំ ម៉ាស៊ីន​ Ultrasound និង​ធ្វើ​លំ​ហាត់​មួយចំនួនទៀត ​ដើម្បី​ពង្រឹង​សន្លាក់​សាច់ដុំ​។​

​ក​) មូលហេតុ​ នៃ​ការ​ឈឺ​ជង្គង់​ស្រួចស្រាវ​បណ្ដាលមកពី ​៖
– ប៉ះទង្គិច ឬ​ដួល​បុក​លើ​ជង្គង់​
– គ្រេច​រមួល​ជង្គង់​ដោយសារ​រត់​លេង​កីឡា​
– រងរបួស​ដោយ​ការប្រើ​កម្លាំង​ហួសហេតុ (​ធ្វើ​សកម្មភាព​ខ្លាំងពេក ដូចជា​រត់ ជិះ​កង់​ដួល ឬ​មកពី​កត្តា​ផ្សេងៗ​ទៀត​)

ខ​) ការឈឺចាប់ និង​គ្រេច​ជង្គង់​អាច​ការពារ​បាន​ដោយ​ ៖
– ហាត់​ធ្វើ​ចលនា​ជង្គង់​មុន​ចាប់ផ្ដើម និង​ក្រោយ​លេង​កីឡា​
– ថែរក្សា​ឲ្យ​បានល្អ​នូវ​ផ្នែក​ខាងក្រោម​ដងខ្លួន អវយវៈ​ក្រោម ពិសេស​សាច់ដុំ​ភ្លៅ​ផ្នែក​ខាងមុខ​សាច់ដុំ​ផ្នែក​ខាងក្រោយ​
– អនុវត្ត​ឈរលើ​ជើង​មួយ ម្ខាង​ម្ដងៗ ដើម្បី​បង្កើន​កម្លាំង​សាច់ដុំ និង​លំនឹង​ជង្គង់​

គ​) តើ​ការ​ព្យាបាល​ដោយ​ចលនា ត្រូវ​ព្យាបាល​យ៉ាង​ដូចម្ដេច​ខ្លះ​?
ការព្យាបាល​ដោយ​ចលនា​ផ្ដោត​សំខាន់​លើ​ការបំបាត់​ការឈឺចាប់ និង​ពិការភាព​ជង្គង់​។ គ្រូពេទ្យ​ នឹង​ពិនិត្យ​ពី​ស្ថិរភាព​ជង្គង់​របស់​អ្នក ថា​មាន​បញ្ហា​មកពី​គ្រេច ថ្លោះ​សន្លាក់​ជង្គង់ យារ​វែង​សរសៃយាង​ជុំវិញ​ជង្គង់ មានការ​ឈឺចាប់​នៅ​គន្លាក់​ខាងក្រោយ និង​សរសៃ​ជុំវិញ​ជង្គង់ ហើយ​ការព្យាបាល​រួមមាន​៖
– ស្អំ​សរសៃ​ដោយ​ម៉ាស៊ីន Micro thermy ដើម្បី​បំបាត់​ការឈឺចាប់​លើ​សរសៃ​ជុំវិញ​ជង្គង់​
– ព្យាបាល​ចលនា​ដោយ​ដៃ លើ​កន្លែង​ឈឺចាប់​ជង្គង់​
– ប្រើ​ម៉ាស៊ីន Ultrasound therapy ដើម្បី​បំបាត់​ការឈឺចាប់​ផ្នែក​ខាងក្នុង​សន្លាក់​ជង្គង់ និង​ជាសះស្បើយ​សរសៃ​ដែល​របួស​
– ធ្វើ​លំ​ហាត់​សន្លាក់​ជង្គង់ ពង្រឹង​សាច់ដុំ​ជង្គង់ និង​ធ្វើយ៉ាងណា​ឲ្យ​ជង្គង់​របស់​អ្នក ប្រើប្រាស់​បាន​ឡើង​វិញ ទៅធ្វើ​ការ និង​លេង​កីឡា​បាន​ដូច​ធម្មតា​វិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃ​) តើ​នៅពេលណា​ទើប​អាច​ត្រឡប់​ទៅធ្វើ​ការ និង​លេង​កីឡា​វិញ​បាន ក្រោយពេល​ព្យាបាល​ជង្គង់​?
គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា អាច​ព្យាបាល និង​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​នៅក្នុង​រយៈពេល​ពី​១ ទៅ៣​សប្ដាហ៍ ដែល​ធ្វើ​ឲ្យ​មានការ​ជាសះស្បើយ​សរសៃ​ដែល​របួស និង​បាត់​ឈឺចាប់​។ បន្ទាប់ពី​ព្យាបាល​ជាសះស្បើយ និង​បាត់​ការឈឺចាប់ លោកអ្នក​អាចធ្វើ​ការ និង លេង​កីឡា​វិញ​បាន​ដូច​ធម្មតា​។​

បើ​បងប្អូន​មានការ​ឈឺជង្គង់​តិចតួច​ក៏ដោយ ចូរ​កុំ​គិតថា​វា​គ្មាន​បញ្ហា​អ្វី​សោះ ពីព្រោះ​ការឈឺ​ជង្គង់​អាច​បង្ក​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ធ្វើ​ឲ្យ​យើង​ពិការ​ជង្គង់ មិនអាច​ដើរ​បាន និង​ឈានដល់​រលាក​សន្លាក់​ជង្គង់ រហូតដល់​វះកាត់​ប្ដូរ​សន្លាក់​ជង្គង់​សិប្ប​និមិត្ត​។ ដូចនេះ​ការឈឺ​ជង្គង់​តិចតួច ឬ​បណ្ដាលមកពី​គ្រេច ថ្លោះ ដោយ​លេង​កីឡា​ផ្សេងៗ សូម​លោកអ្នក​មក​ទទួល​ការព្យាបាល​ដោយ​ចលនា ស្អំ​សរសៃ ជា​មួយ​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​៕​

អត្ថបទ ៖ រស្មី​

ចុចអាន៖ទម្លាប់​ទប់នោមញឹកញាប់ អាចជួបបញ្ហាទាំងនេះ

ចុចអាន៖ផឹកទឹក​ដូង​តែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា និងអូស្រ្តាលី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​សម្តេច​ធិបតីទៅ​ជប៉ុន​នៅ​ចុងខែ​នេះ

សន្តិសុខសង្គម៦ ម៉ោង មុន

សព​បុរស​ដែល​លោត​ទឹក​នៅ​លើ​ស្ពានជ្រោយចង្វារ ​ត្រូវបានប្រទះ​ឃេីញ​ហេីយ

កីឡា៧ ម៉ោង មុន

ស្មាត់មកពី អាស៊ី Ishikawa ជួយឱ្យក្លិបអ៊ីតាលី Perugia ឈ្នះជើងឯក CEV Champions League

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការដាក់ចេញផែនការបណ្តុះបណ្តាលធនធាន​មនុស្ស​ជំនាញ​ក្នុង​វិស័យព័ត៌មាន ស្រប​តាម​ការ​វិវឌ្ឍនៃបច្ចេកវិទ្យា

សន្តិសុខសង្គម១៣ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍៩ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

សន្តិសុខសង្គម២០ ម៉ោង មុន

Update ៖ ករណីនារីម្នាក់ ធ្លាក់ពីលើអគារនៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន កើតជំងឺមហារីកធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម