Connect with us

សុខភាព

ទម្លាប់​ទប់នោមញឹកញាប់ អាចជួបបញ្ហាទាំងនេះ

បានផុស

នៅ

ដោយ​សារ​តែ​ការ​មមាញឹក​ខ្លាំង​ជាមួយ​នឹង​ការងារ​ ឬ​ការ​សិក្សា​ ទើប​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ខំ​ទប់​នោម​មិន​ហ៊ាន​ទៅ​បន្ទប់ទឹក​។​​ មួយ​វិញ​ទៀត​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ ក៏​តែងតែ​ជួប​ប្រទះ​នូវ​ការ​ទ្រាំ​​ទប់​នោម​ រហូត​ដល់​​ដល់​កន្លែង​ដែល​មាន​បន្ទប់​ទឹក​សមរម្យ​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិត​ណាស់ បើ​យើង​ទប់​នោម​ម្ដងម្កាល​ វា​មិន​សូវ​ចោទ​ជា​បញ្ហា​ប៉ុន្មាន​ទេ​ ប៉ុន្តែ​បើ​យើង​ធ្វើ​រឿង​នេះ​ឲ្យ​ក្លាយ​ជា​ទម្លាប់​ ​យើង​នឹង​ប្រឈម​មុខ​ផល​វិបាក​ជាច្រើន​ ដែល​នឹង​​កើត​​មាន​​នៅ​ពេល​ក្រោយ​។​

ទោះ​បី​ជា​មិន​មាន​ការ​កំណត់​ជាក់លាក់​ ថា​មនុស្ស​យើង​អាច​ទប់​នោម​បាន​ប៉ុន្មាន​ម៉ោង​ក៏​ពិតមែន​ តែ​ប្រសិនបើ​យើង​នៅ​តែ​​បន្ត​ទប់​នោម​ក្នុង​រយៈពេល​យូរ​ យើង​អាច​នឹង​ជួប​ប្រទះ​ផលវិបាក​ដូច​ខាង​ក្រោម​នេះ​។

ការឈឺចាប់

អ្នក​ដែល​ទម្លាប់​ទប់​នោម​ អាច​មាន​អារម្មណ៍​ឈឺចាប់​នៅ​ប្លោក​នោម​ និង​តម្រង​នោម​។ ​អាការៈ​នេះ​កើត​ឡើង​ដោយ​សារ​តែ​សាច់ដុំ​​ផ្នែក​ខ្លះ​នៅ​រមូល​ចូល​គ្នា​ នៅ​ពេល​ដែល​យើង​នោម​ ដែល​អាច​​បណ្ដាល​ឲ្យ​កើត​មាន​នូវ​អាការៈ​​រមួល​ក្រពើ​ផង​ដែរ​​។

ការ​បង្ក​រោគ​ផ្លូវ​ទឹក​នោម

ក្នុង​ករណី​ខ្លះ​ ការ​ទប់​នោម​យូរ​ម៉ោង​អាច​បង្ក​​ឲ្យ​មាន​បាក់តេរី​កាន់​តែ​ច្រើន​ឡើង​ ដែល​នាំ​ឲ្យ​កើត​មាន​​ការ​បង្ក​រោគ​នៅ​ផ្លូវ​ទឹក​នោម​ ។ ម្យ៉ាង​វិញ​ទៀត​ ចំពោះ​អ្នក​ដែល​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ ក៏​អាច​កើត​មាន​បញ្ហា​នេះ​ដែរ​ ពីព្រោះ​ប្លោក​នោម​​​មិន​បាន​បញ្ជូន​សញ្ញា​ដល់​រាងកាយ​ឲ្យ​នោម​​នៅ​ក្នុង​កម្រិត​មួយ​សមស្រប​។ ​ចំណុច​នេះ​ហើយ​ វា​ធ្វើ​ឲ្យ​បាក់តេរី​សាយភាយ​នៅ​ប្រព័ន្ធ​ទឹក​នោម​ ដែល​បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​ការ​បង្ក​រោគ​។

រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ផ្លូវ​ទឹកនោម​មាន​៖

  • ក្រហាយ​ ឬ​មាន​អារម្មណ៍​ផ្សា​នៅ​ពេល​នោម​
  • ​មាន​អារម្មណ៍​ឈឺចាប់​នៅ​ឆ្អឹង​អាង​ត្រគាក ឬ​ពោះ​ខាងក្រោម
  • ឈឺ​នោម​ញឹកញាប់​
  • នោម​មាន​ក្លិន​ខ្លាំង​ ​មាន​ពពុះ​ និង​គ្មាន​ពណ៌​
  • នោម​ឈាម​​​

​​​​​​​​​ខូច​សាច់ដុំ​អាង​ត្រគាក

​នៅ​ពេល​ដែល​យើង​ទប់​នោម​ជា​ញឹក​ញាប់​ វា​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​សាច់ដុំ​អាង​ត្រគាក​។​ ​ដោយ​ឡែក​ សាច់ដុំ​​មួយ​ក្នុង​ចំណោម​សាច់ដុំ​ទាំងនោះ​ គឺ​សាច់ដុំ​ខ្ជឹប​នៅ​បង្ហួរនោម​ ដែល​ទប់​ទឹក​នោម​មិន​ឲ្យ​ចេញ​ក្រៅ។ ការ​ខូចខាត​ត្រង់​សាច់ដុំ​នេះ​ នឹង​បណ្ដាល​ឲ្យ​​យើង​​ស្ទះ​នោម​។

.​ រីក​ប្លោកនោម

ការ​ទប់​នោម​ជា​ប្រចាំ​ រយៈពេល​យូរ​នឹង​បណ្ដាល​ឲ្យ​​​ប្លោក​នោម​រីក​មាឌ​។​ កត្តា​នេះ​ នឹង​ធ្វើ​ឲ្យ​ប្លោក​នោម​មាន​​ការ​លំបាក​ និង​មិន​អាច​​បញ្ចេញ​ទឹក​នោម​តាម​​ធម្មតា​បាន​។ ​ក្នុង​ករណី​​រីក​ប្លោក​នោម​នេះ​ ក៏​តម្រូវ​ឲ្យ​មាន​ការ​ចាប់​វិធានការ​បន្ថែម​ ដូចជា​ការ​បំពាក់​នូវ​បំពង់​កាតេទែ​ផង​ដែរ​ បើសិនជា​​​ចាំបាច់​។ ​​

​​គ្រួស​ក្នុង​តម្រង​នោម

លើស​ពី​នេះ​ ការ​ទប់​នោម​​អាច​បង្ក​ឲ្យ​មាន​គ្រួស​ក្នុង​តម្រង​នោម​​ថែម​ទៀត​ផង​ សម្រាប់​មនុស្ស​ដែល​​​​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​នេះ​ ឬ​អ្នក​ដែល​មាន​បរិមាណ​ជាតិ​រ៉ែ​ខ្ពស់​​នៅ​ក្នុង​ទឹក​នោម​។​ ​ជា​ទូទៅ​ ទឹកនោម​​​មាន​ផ្ទុក​នូវ​ជាតិរ៉ែ​ ដូចជា​អាស៊ីដ​អ៊ុយរិក ​ និង​កាល់ស្យូម​អុកសាលេត  ផង​ដែរ​៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ញ៉ាំទឹក​ដូង​តែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ​

សូមចុចអាន៖ តើ​អ្នក​ធ្លាប់​ឮ​អំពី​ជំងឺ​ពុក​ឆ្អឹង​ដែរ​ឬទេ​? តើ​វា​មាន​ផលវិបាក​អ្វីខ្លះ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម