ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ុយក្រែនទី១ ទទួលមរណភាព
លោក Leonid Makarovich Kravchuk ប្រធានាធិបតីទីមួយ របស់ប្រទេសអ៊ុយក្រែន ក្រោយសម័យសូវៀត បានទទួលមរណភាពក្នុងអាយុ ៨៨ ឆ្នាំ។

គ្រួសាររបស់គាត់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែនថា លោក Kravchuk បានទទួលមរណភាពកាលពីរសៀលថ្ងៃអង្គារ បន្ទាប់ពីឈឺយូរមកហើយ។
អតីតប្រធានាធិបតីរូបនេះ បានសម្រាកនៅមន្ទីរពេទ្យក្នុងខែមិថុនាឆ្នាំ ២០២១ ហើយស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់បន្ទាប់ពីការវះកាត់បេះដូង។
កើតនៅតំបន់ Rovno ភាគខាងលិចប្រទេសអ៊ុយក្រែន, លោក Kravchuk បានចូលរួមជាមួយបក្សកុម្មុយនិស្តអ៊ុយក្រែនក្នុងឆ្នាំ១៩៥៨ ហើយបានឡើងឋានៈតាមនាយកដ្ឋានឃោសនា។

នៅឆ្នាំ១៩៩០ គាត់បានក្លាយជាប្រធាននៃសហភាពសូវៀតអ៊ុយក្រែន SSR។ គាត់បានក្លាយជាប្រធានាធិបតីស្តីទីរបស់អ៊ុយក្រែននៅខែសីហា ឆ្នាំ១៩៩១ បន្ទាប់ពីក្រុមប្រឹក្សាកំពូល Rada ក្នុងទីក្រុងកៀវ បានអនុម័តរដ្ឋធម្មនុញ្ញអ៊ុយក្រែន ហើយបោះឆ្នោតជាផ្លូវការនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ១៩៩១។
បីថ្ងៃក្រោយមក គាត់បានជួបជាមួយប្រធានាធិបតីរុស្ស៊ី Boris Yeltsin និងប្រធានសភាបេឡារុស Stanislav Shushkevich ក្នុងប្រទេសបេឡារុស ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Belovezh ដ៏ល្បីដែលបានរំលាយសហភាពសូវៀត។ លោក Shushkevich បានទទួលមរណភាពនៅដើមខែនេះ ក្នុងអាយុ៨៧ឆ្នាំចំណែកលោក Yeltsin ទទួលមរណភាពក្នុងឆ្នាំ២០០៧។

លោក Kravchuk បានចាញ់ការបោះឆ្នោតអាណត្តិទី២ ដោយថ្វីដៃលោក Leonid Kuchma ក្នុងឆ្នាំ ១៩៩៤ ប៉ុន្តែនៅតែមានសកម្មភាពក្នុងឆាកនយោបាយ ដោយដំបូងគាត់ជា សមាជិកឯករាជ្យនៃក្រុមប្រឹក្សាកំពូល Rada ហើយបន្ទាប់មកតំណាងឲ្យគណបក្សសង្គមប្រជាធិបតេយ្យ ចន្លោះឆ្នាំ ១៩៩៨ ដល់ ២០០៦ នៅពេលដែលគាត់ចូលនិវត្តន៍។
នៅឆ្នាំ ២០២០ លោក Kravchuk ត្រូវបានតែងតាំងជាប្រធានក្រុមទំនាក់ទំនងរបស់អ៊ុយក្រែនសម្រាប់ការចរចាដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះ Donbass ជំនួសលោក Kuchma ដែលបានកាន់មុខតំណែងនេះតាំងពីឆ្នាំ ២០១៤ មក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អង់គ្លេស ថា រុស្ស៊ី មើលស្រាលការតស៊ូរបស់ អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


