ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីប៉ូឡូញ ថា Putin មានគ្រោះថ្នាក់ជាង Adolf Hitler និង Joseph Stalin ទៅទៀត
លោក Vladimir Putin មានគ្រោះថ្នាក់ជាង Adolf Hitler និង Joseph Stalin ទៅទៀត។ នេះបើតាមការអះអាងពីនាយករដ្ឋមន្ត្រីប៉ូឡូញ។

លោក Mateusz Morawiecki បាននិយាយថា ប្រធានាធិបតីរុស្សី កាន់តែមានការគំរាមកំហែង ដោយសារគាត់មានអាវុធទំនើបៗ ដូចជាឃ្លាំងអាវុធនុយក្លេអ៊ែរជាដើម។
លោក Morawiecki ក៏បានកត់សម្គាល់ផងដែរថា បើប្រៀបធៀបទៅនឹងមេដឹកនាំផ្តាច់ការនៅសតវត្សរ៍ទី២០ លោក Putin អាចបញ្ជាប្រព័ន្ធផ្សព្វផ្សាយថ្មី ដោយម្រាមដៃរបស់គាត់ដើម្បីផ្សព្វផ្សាយការឃោសនាឲ្យកាន់តែមានប្រសិទ្ធភាព។

តាមរយៈសារព័ត៌មាន Daily Telegraph, លោក Morawiecki បាននិយាយថា “មនោគមវិជ្ជា Russkiy Mir របស់លោក Putin គឺស្មើនឹងលទ្ធិកុម្មុយនិស្តសតវត្សរ៍ទី២០និងលទ្ធិណាស៊ីនិយម។ វាគឺជាមនោគមវិជ្ជាមួយ ដែលរុស្ស៊ីបង្ហាញអំពីភាពត្រឹមត្រូវ និងសិទ្ធិដែលបានបង្កើតសម្រាប់ប្រទេសរបស់ខ្លួន”។

ក្នុងនាមមនោគមវិជ្ជានោះ ទីក្រុង Mariupol និងទីក្រុងជាច្រើនរបស់អ៊ុយក្រែន ត្រូវបានបំផ្លាញ ខណៈដែលរុស្ស៊ីបញ្ជូនទាហានទៅធ្វើសង្រ្គាម សន្យាដំឡើងឋានន្តរសក្តិ និងលើកទឹកចិត្តពួកគេឲ្យប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមអមនុស្សធម៌។
លោក Morawiecki ក៏បានចេញការព្រមានដល់អឺរ៉ុបទាំងមូលផងដែរ ដោយនិយាយថា យើងត្រូវតែកម្ចាត់មហារីកនៃមនោគមវិជ្ជានេះ។

ស្របពេលជាមួយគ្នានោះដែរ លោក Morawiecki បានអំពាវនាវឲ្យលុបបំបាត់ឥទ្ធិពលរបស់លោក Putin ចេញពីរឿងនយោបាយក្នុងពិភពលោក ដោយប្រៀបធៀបបញ្ហានេះ ទៅនឹងរបៀបដែលប្រទេសអាល្លឺម៉ង់ ត្រូវបានបន្សល់ទុកបន្ទាប់ពីសង្គ្រាមលោកលើកទី២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ អាមេរិក៖ អ៊ុយក្រែន ត្រូវធានាថា អាវុធនឹងមិនធ្លាក់ដល់ដៃ មនុស្សខុស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


