ព័ត៌មានអន្ដរជាតិ
គ្រាន់តែរកឃើញកូវីដករណីដំបូងភ្លាម លោក គីម ជុងអ៊ុន ប្រកាសបិទខ្ទប់ ទូទាំងប្រទេស
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យបិទខ្ទប់ទូទាំងប្រទេស ក្រោយទីក្រុងព្យុងយ៉ាងប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ ។
បើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េ KCNA បានឲ្យដឹងថា លោក គីម បានបញ្ជាឲ្យទីក្រុង និងស្រុកទាំងអស់របស់ប្រទេស “បិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុត” ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លង ហើយការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងសេវាសង្គ្រោះបន្ទាន់នឹងត្រូវបានចល័តគ្រប់ទីកន្លែង ។
ទន្ទឹមនោះលោក គីម ក៏បានប្រាប់កិច្ចប្រជុំរបស់គណបក្សពលករផងដែរអំពីការរៀបចំប្រព័ន្ធធ្វើចត្តាឡីស័ក និងការព្យាបាលអ្នកឆ្លងឲ្យបានឆាប់រហ័សក៏ដូចជាក្នុងរយៈពេលខ្លីបំផុតដើម្បីកម្ចាត់ប្រភពនៃការចម្លង ។
គួរបញ្ជាក់ថា វីរុសដែលកូរ៉េខាងជើងប្រកាសរកឃើញជាផ្លូវការនោះគឺជាវីរុសបំប្លែងខ្លួនក្លាយចេញពីអូមីក្រុងដែលត្រូវបានគេស្គាល់ថា ប្រភេទ BA.2 ហើយវាករណីដំបូងបំផុតរបស់ប្រទេស បន្ទាប់បានរក្សាសុវត្ថិភាពមិនមានករណីឆ្លងក្នុងរយៈពេល ២ ឆ្នាំ និង ៣ ខែ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០ មក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ កូរ៉េខាងជើង ហាមមិនឲ្យស្រីៗស្លៀកខោខូវប៊យរឹបៗ និងលាបពណ៌សក់ អ្នកហ៊ានល្មើសនឹងខ្មាស់គេពេញប្រទេស

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់