KPT+
មូលហេតុ សិស្សវិទ្យាល័យប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា
ចាប់តាំងពីផ្ទុះវីរុសកូវីដ-១៩ នៅជាងពាក់កណ្តាលឆ្នាំ២០២០មក ការសិក្សានៅសាលារៀនមួយចំនួន ពិសេសក្នុងរាជធានីភ្នំពេញតម្រូវឱ្យសិស្សសិក្សានៅផ្ទះតាមប្រពន្ធអនឡាញ និងសិក្សាផ្ទាល់នៅថ្នាក់រៀន។ នេះជាមួលហេតុកុមារ ឬសិស្សកាន់តែច្រើនមានទូរសព្ទផ្ទាល់ខ្លួន និងប្រើបណ្ដាញអ៊ិនធឺណេតគ្រប់ពេល។ ជាមួយគ្នា សិស្សានុសិស្សមួយចំនួនបានប្រើប្រាស់ទូរសព្ទ សូម្បីតែកំលុងពេលកំពុងរៀនជាមួយលោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់។

យុវតី ឌីណា រ៉ូហ្សា ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានប្រាប់ “កម្ពុជាថ្មី” កញ្ញាធ្លាប់លួចលេងទូរសព្ទពេលម៉ោងចូលរៀនចំពោះមុខវិជ្ជាមួយចំនួន (សុំមិនបញ្ចេញឈ្មោះ) ដោយសារនាងមិនសូវចូលចិត្តមុខវិជ្ជានោះ។ នាងធ្លាប់លួចស្តាប់បទចម្រៀង និងផ្ញើសារឆ្លើយឆ្លងតាមប្រព័ន្ធអនឡាញ។
រ៉ូហ្សា បញ្ជក់ថា៖ “ខ្ញុំធ្លាប់មានទម្លាប់នេះ ដើម្បីបំបាត់ភាពអផ្សុក និងងងុយគេងក្នុងថ្នាក់រៀន។ ប៉ុន្តែខ្ញុំនឹងព្យាយាមកែប្រែទម្លាប់មួយនេះចោល ពីព្រោះខ្លាចផ្តល់ផលមិនល្អដល់ការសិក្សា”។
កុមារី ឱ មុនីរដ្ឋា ជាសិស្សថ្នាក់ទី៧ នៃសិស្សវិទ្យាល័យ បាក់ទូក ប្រាប់ “កម្ពុជាថ្មី” ថា នាងធ្លាប់ឃើញគ្រូហៅមិត្តរួមថ្នាក់ដែលលួចលេងហ្គេមក្នុងម៉ោងសិក្សាមកអប់រំ។ នាងខ្លាចគ្រូហៅនាងដូចមិត្តភក្ដិដែរ ទើបនាងមិនហ៊ានប្រើ ឬលេងទូរសព្ទក្នុងម៉ោងកំពុងរៀននោះទេ។

រដ្ឋា រម្លឹកថា៖ “ខ្ញុំក៏ធ្លាប់លួចប្រើប្រាស់ទូរសព្ទក្នុងម៉ោងគ្រូបង្រៀនដែរ ដើម្បីស្តាប់តន្រ្តី និងលេងហ្គេម ចំពោះមុខវិជ្ជាមួយចំនួន ដើម្បីកម្សាន្តអារម្មណ៍។ ប៉ុន្តែនាងខ្ញុំមិនដែលប្រើប្រាស់នៅពេលកៀកពេលប្រលងនោះទេ”។
ដោយឡែក យុវតី សាលី សុខារី សិស្សថ្នាក់ទី៩ បាននិយាយថា កញ្ញាមានទូរសព្ទផ្ទាល់ខ្លួនតាំងពីថ្នាក់ទី៨ ដើម្បីសិក្សាតាមប្រព័ន្ធអនឡាញ អំឡុងពេលវីរុសកូវីដ-១៩ បានរាតត្បាតជាបណ្តើរៗ។
សុខារី បន្តថា៖ “ខ្ញុំប្រើប្រាស់ទូរសព្ទក្នុងម៉ោងរៀនតែករណីអ្នកផ្ទះទាក់ទងមកប៉ុណ្ណោះ ពីព្រោះការលេងទូរសព្ទក្នុងម៉ោងរៀនអាចធ្វើឱ្យសិស្សមិនយកចិត្តទុកដាក់នឹងមេរៀន និងប្រឡងធ្លាក់ជាដើម បើសិនជាមេរៀននោះចេញក្នុងពេលប្រលង”។

យុវតី សុខារី បានបញ្ចេញជាមតិយោបល់ថា៖ “ខ្ញុំគិតថា ដើម្បីបំបាត់ទម្លាប់ប្រើប្រាស់ទូរស័ព្ទរបស់សិស្សក្នុងម៉ោងរៀនសូត្រ សាលាគួរមានវិធានការចំនួន៣។ ទី១ ហៅមកធ្វើកិច្ចសន្យា ទី២ ដកទូរសព្ទពីសិស្ស និងទី៣ ហៅអាណាព្យាបាលមកដោះស្រាយ បើសិនជានៅតែប្រព្រឹត្ត”។
គួរបញ្ជាក់ថា សាលារៀននីមួយៗ មានបទបញ្ញត្តិហាមសិស្សលេងទូរសព្ទក្នុងន័យផ្សេងពីការសិក្សាក្នុងម៉ោងសិក្សា ករណីល្មើស សិស្សអាចទទួលពិន័យ ឬការស្ដីបន្ទោស ឬការដកហូតទូរសព្ទជាដើម៕
អត្ថបទ៖ វង្ស លីលី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


