ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរ គុណដល់ពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា ដែលមិនបានតបត ជាមួយក្រុមក្រុមប្រឆាំងជ្រុលនិយម
មានប្រសាសន៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ខណៈសម្ដេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានលើកឡើងថា ខណៈពេល នេះ សម្ដេចបានរៀបចំត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ។
ជាមួយគ្នានោះ សម្ដេចបានថ្លែងអំណរ គុណដល់ប្រជាពលរដ្ឋរស់នៅសហរដ្ឋ អាមេរិក ក៏ដូចជាប្រទេសកាណាដា ដែលបានមកចូលរួម សំណេះសំណាលជាមួយសម្ដេចនៅទីក្រុងវ៉ាស៊ីនតុនយ៉ាងសប្បាយរីករាយ។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណដល់ ប្រជាពលរដ្ឋដែលមិនបានធ្វើការតបតណាមួយជាមួយក្រុមក្រុមជ្រុលនិយម ដែលបានបង្កហេតុ បើទោះបីជាមានឧប្បត្តិហេតុកើតឡើងក៏ដោយ ពួកគាត់បានរក្សានូវភាពស្ងៀមស្ងាត់ រក្សានូវភាពអត់ធ្មត់ តាមការអំពាវនាវរបស់សម្ដេច។ ជាមួយគ្នានោះសម្ដេចនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋអត់ធ្មត់តទៅទៀតជាមួយនឹងសកម្មភាពញុះញង់ ដែលជាឥរិយាបថជ្រុលនិយមរបស់ក្រុមប្រឆាំង ដែលបង្ហាញនូវអំពើហិង្សាជ្រុលនិយម។
សម្ដេចបានអះអាងថា សម្ដេចមានមោទនភាពចំពោះប្រជាពលរដ្ឋ ដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដាដែលរក្សាបាននូវភាពថ្លៃថ្នូរ និងគោរព ច្បាប់របស់សហរដ្ឋអាមេរិក។
ជាមួយនឹងការលើកឡើងខាងលើនេះ សម្ដេចនាយករដ្ឋមន្ត្រីបានអះអាងថា នៅថ្ងៃនេះ ទទួលបានព័ត៌មានអំពីករណីមិនមានវិជ្ជមានកូវីដ១៩ បន្តទៀត ដែលមានរយៈពេល៨ថ្ងៃជាប់គ្នា៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ