សន្តិសុខសង្គម
ហ៊ីយ៉ាន់ដាយ បុក កាមរី ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកក្រឡាញ់
រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បុកជាមួយរថយន្តកាមរី ក្នុងទិសដៅច្រាសគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦ និង ០០ នាទី ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២ លើផ្លូវជាតិលេខ ៦ ស្ថិតនៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថា មានរថយន្តធំមួយគ្រឿង ម៉ាក HYUNDAl ពាក់ស្លាកលេខ តាកែវ 3A.1465 ពណ៌បៃតង.ស បើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត បានបុករថយន្តម៉ាក TOYOTA CAMRY (ច្នៃទ្រុង) ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ច8738 ភព2 បើកបរដោយឈ្មោះ សាក់ តេង ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិប្រឡាយហ្លួងក្រោម ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងអ្នកជិះជាមួយឈ្មោះ ភក្រ័ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិជាមួយគ្នា ទិសដៅពីកើតទៅលិច។ ក្នុងនោះ បណ្ដាលឲ្យស្លាប់ឈ្មោះ ភក្រ័ និងរបួសធ្ងន់ឈ្មោះ សាក់ តេង ព្រមទាំងខូចខាតរថយន្តធំ ១គ្រឿង(ស្រាល) និងរថយន្តតូច ១ គ្រឿង (ធ្ងន់)។

លោកបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីអ្នកបើកបររថយន្តតូចបើកមិនប្រកាន់ស្ដាំ។ ក្រោយពេលកើតហេតុរួច កម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យកន្លែងកើតហេតុ ប្រមូលវត្ថុតាងទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


