Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គំរាមដាក់ទ័ពកាន់តែច្រើននៅតាមព្រំដែន ហ្វាំងឡង់ (មានវីដេអូ)

បានផុស

នៅ

ទីក្រុងមូស្គូ នឹងពង្រឹងវត្តមានយោធារបស់ខ្លួននៅតាមព្រំដែនរុស្ស៊ី-ហ្វាំងឡង់ ក្នុងករណី រដ្ឋាភិបាលទីក្រុង ហែលស៊ិនគី ចូលរួមជាមួយអង្គការណាតូ ហើយសម្ព័ន្ធភាពនេះ ដាក់ពង្រាយសព្វាវុធវាយប្រហារលើទឹកដីរបស់ហ្វាំងឡង់។ នេះបើតាមការអះអាងកាលពីថ្ងៃអាទិត្យទី១៥ខែឧសភា ពីលោក Viktor Bondarev ប្រធានគណៈកម្មាធិការក្រុមប្រឹក្សាសហព័ន្ធស្តីពីការការពារ និងសន្តិសុខរុស្ស៊ី។

This image has an empty alt attribute; its file name is 8b2afaff-dda3-43bb-9009-6384a18e21a1-1024x658.jpg
លោក Viktor Bondarev

លោក Bondarev បាននិយាយនៅលើ Telegram ថា “យើងនឹងពង្រឹងព្រំដែន ដោយបង្កើនវត្តមានទាហានរុស្ស៊ីនៅតាមព្រំដែន ប្រសិនបើអាវុធវាយប្រហារនិងវាយលុករបស់ណាតូ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសហ្វាំងឡង់ និងនៅតំបន់ជុំវិញយើង”។

គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់បានប្រកាសពីការសម្រេចចិត្តជាផ្លូវការ ក្នុងការចូលរួមជាមួយអង្គការណាតូកាលពីព្រឹកថ្ងៃអាទិត្យ។

This image has an empty alt attribute; its file name is methode_times_prod_web_bin_1120b2d2-bbd1-11ec-94e5-2197dead5942-1024x576.jpg

ការសម្រេចចិត្តនឹងត្រូវបានពិភាក្សានៅក្នុងសភាហ្វាំងឡង់នៅថ្ងៃចន្ទនេះ ហើយការបោះឆ្នោតត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារស្អែក។

ការសម្រេចចិត្តនេះត្រូវបានធ្វើតាមដោយប្រទេសស៊ុយអែត ដែលគេរំពឹងថា នឹងដាក់ពាក្យជាផ្លូវការសម្រាប់សមាជិកភាពណាតូរួមគ្នាជាមួយហ្វាំងឡង់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ប្រទេសណាតូមួយ ចេញមុខមិនគាំទ្រការចូលជាសមាជិករបស់ ស៊ុយអែត និង ហ្វាំងឡង់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម