ព័ត៌មានអន្ដរជាតិ
ប្រទេសណាតូមួយ ចេញមុខមិនគាំទ្រការចូលជាសមាជិករបស់ ស៊ុយអែត និង ហ្វាំងឡង់
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា វាមិនអាចទៅរួចសម្រាប់រដ្ឋាភិបាលទីក្រុងអង់ការ៉ា ក្នុងការគាំទ្រស៊ុយអែត និងហ្វាំងឡង់ ឲ្យចូលរួមក្នុងសម្ព័ន្ធភាពយោធាឆ្លងមហាសមុទ្រអាត្លង់ទិក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃសុក្រទី១៣ខែឧសភា លោក Erdogan បាននិយាយថា ប្រទេសតួកគី ដែលជាផ្នែកមួយនៃអង្គការណាតូរួចទៅហើយនោះ មិនមានទស្សនៈវិជ្ជមាន លើទង្វើរបស់ប្រទេស Scandinavian ទាំង២ ក្នុងការស្វែងរកសមាជិកភាពទេ ដោយលោកចោទប្រកាន់ពួកគេថាជា “ផ្ទះសំណាក់សម្រាប់អង្គការភេរវករ”។
គាត់បាននិយាយដោយមិនផ្តល់ព័ត៌មានលម្អិតថា “ស៊ុយអែត និងហ្វាំងឡង់ ជាសមាជិកសភានៅក្នុងប្រទេសមួយចំនួន។ វាមិនអាចទៅរួចទេ សម្រាប់ពួកយើងក្នុងការគាំទ្ររឿងនេះ”។

តួកគី បានរិះគន់ស៊ុយអែត និងបណ្តាប្រទេសអឺរ៉ុបខាងលិចផ្សេងទៀត ចំពោះការពាក់ព័ន្ធជាអង្គការនានា ដែលទីក្រុងអង់ការ៉ាចាត់ទុកជា “ពួកភេរវករ” រួមទាំងគណបក្សពលករឃើដ (PKK) និងអង្គភាពការពារប្រជាជនឃើដស៊ីរី (YPG) រួមទាំងអ្នកទាំងឡាយណាដែលមានជំនឿលើ អ្នកប្រាជ្ញមូស្លីម Fethullah Gulen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ផងដែរ។

ទីក្រុងអង់ការ៉ា និយាយថា អ្នកមានជំនឿលើលោក Gulen បានអនុវត្តការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦ ទោះលោក Gulen និងអ្នកគាំទ្ររបស់គាត់ បដិសេធការចោទប្រកាន់នេះក៏ដោយ។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់គាត់ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ហ្វាំងឡង់កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែឧសភា បាននិយាយថា ប្រទេសនេះត្រូវតែដាក់ពាក្យសុំចូលរួមជាមួយសម្ព័ន្ធភាពណាតូ ដោយគ្មានការពន្យាពេល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អង់គ្លេស ហ្វាំងឡង់ និងស៊ុយអែត ចុះកិច្ចព្រមព្រៀងសន្តិសុខជួយគ្នា បើប្រទេសណារងការវាយប្រហារ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


