ព័ត៌មានជាតិ
សមុទ្រកម្ពុជាប្រវែង ៥២៦ គីឡូម៉ែត្រ មានព្រែក ១១១ កន្លែង ត្រូវបានកត់ត្រាទុក
លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរោបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជាបានឲ្យដឹងថា ឆ្នេរសមុទ្រកម្ពុជាមានប្រវែង ៥២៦ គីឡូម៉ែត្រមានព្រែកសរុប ១១១ កន្លែង។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ខេត្តកំពតកាលពីថ្ងៃទី ៥ ខែ ឧសភាឆ្នាំ២០២២ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សមុទ្រតែងតែមានព្រែក។ ឆ្នេរសមុទ្រកម្ពុជាចាប់ពីខេត្តកោះកុងដល់ខេត្តកែបដែលមានប្រវែង ៥២៦ គីឡូម៉ែត្រ មានព្រែកសរុប ១១១ កន្លែងត្រូវបានកត់ត្រាទុក។
លោកក៏បានស្នើឱ្យមានការថែរក្សាព្រែកទាំង ១១១ កន្លែងឱ្យនៅគង់វង្ស ព្រោះព្រែកជាលក្ខណៈធម្មជាតិអាចឱ្យមានទឹកជោរទឹកនាចនាំជីជាតិទៅមកធ្វើឱ្យដើមកោងកាងដុះ ហើយរុក្ខជាតិផ្សេងៗទៀតក៏ដុះជាមួយគ្នានោះមច្ឆជាតិក៏កើត បរិស្ថានក៏អាចទទួលបានភាពល្អប្រសើរ។
លោកបានណែនាំដល់អភិបាលខេត្តកោះកុង ព្រះសីហនុ កំពតនិងកែប ដែលជាភូមិសាស្រ្តខេត្តនៅជាប់សមុទ្រត្រូវថែរក្សាព្រែកទាំង ១១១ កន្លែង ការពារមិនឲ្យមានការចាក់ដីលុប ឬកែប្រែទៅជាកន្លែងសំណង់អ្វីមួយ ដែលនាំឱ្យបាត់បង់ជីវចម្រុះតាមបែបធម្មជាតិ និងព្រៃកោងកាងដែលជាជម្រកមច្ឆជាតិ។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជាដែលបានចូលជាសមាជិកឆ្នេរសមុទ្រល្អជាងគេលើពិភពលោកនៅឆ្នាំ ២០១៤ ជាកន្លែងទេសចរណ៍ និងទាក់ទាញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


