ព័ត៌មានជាតិ
លោក ថៃ សារិ ប្ដេជ្ញាបន្តដឹកនាំក្រុមប្រឹក្សាឃុំឫស្សីស្រុកខាងលិច ឲ្យកាន់តែលេចធ្លោថែមទៀត
លោក ថៃ សារិ មេឃុំឫស្សីស្រុកខាងលិច នៃស្រុកកំពង់ត្រាច ខេត្តកំពត បានលើកឡើងនៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ថា គ្រប់អាណត្តិបោះឆ្នោត នៃការជាប់ជាមេឃុំនាពេលកន្លងមក លោកតែងតែបម្រើប្រជាពលរដ្ឋ ដោយឈរលើទិសដៅអាទិភាពចម្បង ដែលថ្នាក់លើប្រគល់ជូន។ លើសពីនេះ លោកបានសន្យាថា បើលោកជាប់ជាមេឃុំ នៅអាណត្តិបោះឆ្នោតឆ្នាំ ២០២២នេះ លោកនឹងខិតខំបន្តដឹកនាំក្រុមប្រឹក្សាក្នុងមូលដ្ឋានខាងលើ ឲ្យកាន់តែមានភាពលេចធ្លោថែមទៀត។

លោក ថៃ សារិ បានបញ្ជាក់ដែរថា លោកបានជាប់ជាមេឃុំចំនួន ៤អាណត្តិមកហើយ។ ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ លោកក៏នៅតែឈរឈ្មោះ ជាបេក្ខជនលេខរៀងទី ១ របស់គណបក្សប្រជាជនកម្ពុជា បន្តទៀត។

លោក ថៃ សារិ បានបញ្ជាក់ទៀតថា ក្នុងនាមជាមេឃុំ ៤អាណត្តិមកនេះ លោកបានអនុវត្តតាមគម្រោង អភិវឌ្ឍន៍ឃុំ-សង្កាត់ គឺតាំងចាប់ពីឆ្នាំ ២០០២ រហូតមកដល់បច្ចុប្បន្ន ហើយបានអភិវឌ្ឍន៍តាមបណ្តាភូមិនានាផងដែរ។ លោកថា ឃុំឫស្សីស្រុកខាងលិច មាន ៦ភូមិ ដោយភាគច្រើនអភិវឌ្ឍន៍ផ្លូវលំក្រាលក្រួសក្រហម ហើយនៅពេលថ្មីៗនេះ លោកបានដឹកនាំធ្វើផ្លូវបេតុងចំនួន ២ខ្សែ នៅភូមិលក ដោយការអភិវឌ្ឍនេះ គឺអនុវត្តតាមកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល បានយ៉ាងល្អប្រសើរ។

លោកថា ថ្វីដ្បិតតែជំងឺកូវីដ-១៩ បានថមថយចុះ តែកិច្ចការពារទប់ស្កាត់ការរីករាលដាល នៅតែបន្ត ដោយផ្អែកលើ ការយកចិត្តទុកដាក់ខ្ពស់ ពីក្រសួងសុខាភិបាល ដោយនៅឃុំរបស់លោក នៅតែបន្តចាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូសនៅតែសកម្មភាព ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់លោក៕
អត្ថបទ៖ សេង ណារិទ្ធ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


